• 2019-01-06 05:37:27
  • ស្ទីលតារា

យប់មិញ​ តារា​សំណព្វ​ចិត្ត​៥​ដួង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​តន្ត្រី ​Tiger ដ៏អស្ចារ្យពេញចិត្តខ្លាំង​

  • 2019-01-06 05:37:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាត្រី​ទី​១​នៃ​កំពូល​ព្រឹត្តិការណ៍​​បាល់ទាត់​ Tiger Street Football Festival 2019 នៅ​មណ្ឌល​ខេត្ត​ព្រះ​សីហនុ​បាន​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​ Tiger ​ដែល​ចូល​រួម​សម្តែង​ដោយ​កំពូល​តារា​ចម្រៀង​ជា​ច្រើន​រូប​ពិត​ជា​ធ្វើ​ឲ្យ​គាំទ្រ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។

ឆាក​តន្ត្រី​ Tiger ដ៏​អស្ចារ្យ​នៅ​ជាប់​នឹង​ឆ្នេរ​​អូរ​ឈើ​ទាល​​នៃ​ខេត្ត​ព្រះសីហនុ​កាល​ពី​យប់​​មិញ​​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​​តាម​រយៈ​តារា​ចម្រៀង​សុទ្ធ​តែ​សំណព្វ​ចិត្ត​របស់​អ្នក​គាំទ្រ។ បើក​ឆាក​មុខ​គេ​កញ្ញា​រូប​ស្រស់​​សោភា​ បាន​ ​មុន្នីល័ក្ខ​ បន្ទាប់​មក​​ ឈិន​ ម៉ានិច, នី រតនា,​ សុខ ស្រីនាង និង​ចុង​ក្រោយ​គឺ​ណុប បាយ៉ារិទ្ធ

​ភាគ​ច្រើន​នៃ​ការ​សម្ដែង​របស់​កំពូល​តារា​ចម្រៀង​ទាំង​៥​នាក់​ជូន​ទស្សនិកជន​តាម​រយៈ​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍​​​ក្រោម​បរិយាកាស​មាត់​សមុទ្រ​ត្រជាក់​ស្រស់​ស្រស់។ ការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស​នេះ​មាន​អ្នក​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​កុះករ​ពោល​គឺ​ពេញ​ខាង​មុខ​ឆាក​តន្ត្រី​​ និង​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ទៀត​ឈរ​នៅ​តាម​សង​ខាង​ផ្លូវ​ទស្សនា​ការ​សម្ដែង​របស់​តារា​សំណព្វ​ចិត្ត​របស់​ពួក​គេ។

ដោយ​ឡែក​យប់​ថ្ងៃ​អាទិត្យ​ ទី​៦​ ខែ​មករា​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​ក៏​មាន​តារា​ចម្រៀង​ល្បី​ៗ​ជួរ​មុខ​​ជា​ច្រើន​រូប​ទៀត​សម្តែង​ជូន​ទស្សនា​ដូច​ជា​ បាច់ គីមមួយ​, នីកូ, សុគន្ធ នីសា​, ពេជ្រ សោភា​ និង​ ខេមរៈ សិរីមន្ត ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍​ រស្មី​ហង្សមាស។

ចំពោះ​ការ​ប្រកួត​វគ្គ​៤​ក្រុម​ចុង​ក្រោយ​​នៅ​មណ្ឌល​ព្រះ​សីហនុ​ចាប់​ពី​ម៉ោង​៤​រសៀល​ទៅ​នឹង​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​​ហង្សមាស។

បន្ទាប់​ពី​មណ្ឌល​ខេត្ត​ព្រះសីហនុ​ចប់​ ព្រឹត្តិការណ៍​ Tiger Street Football Festival 2019 នឹង​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​ទី​២​​​គឺ​ខេត្ត​តាកែវ ថ្ងៃ​ទី​​១៣ ខែ​មករា សប្តាហ៍។

សូម​ទស្សនា​រូបភាព​ជា​ច្រើន​នៃ​ការ​សម្តែង​លើ​ឆាក​អស្ចារ្យ​កាល​ពី​យប់​មិញ​

ព័ត៌មាន​ជា​ច្រើន​ និង​មណ្ឌល​ផ្សេង​ៗ​ សូម​ចុច​អាន៖ Tiger Street Football Festival 2019

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់