• 2019-01-07 03:14:33
  • ព័ត៌មាន

D.O ធ្វើ​ត្រាប់អ្នកគាំទ្រ​ ដោយ​ស្រែក​បន្លឺសាទរជាចង្វាក់ ពេល​ EXO សម្ដែង

  • 2019-01-07 03:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ EXO តែងបង្ហាញ​ក្ដី​ស្រឡាញ់​ដាក់​អ្នក​គាំទ្រ​ជា​និច្ច ហើយ​អ្នក​គាំទ្រ​ក៏​តែង​ហ៊ោ​សាទរ​គ្រប់​ពេល​ឃើញ​ក្រុម​តារា​សំណព្វ​របស់​ខ្លួន ពិសេស​រាល់​ពេល​ EXO ឡើង​សម្ដែង​លើ​ឆាក​ម្ដងៗ គ្រប់​គ្នា​តែង​ច្រៀង​តាម​ និង​ ស្រែក​ជា​ចង្វាក់​ជា​កម្លាំង​ចិត្ត​ដល់ក្រុមចម្រៀង។

ដោយឡែក​ អំឡុង​ពេល​ចូលរួម​កម្មវិធី​ "I'll Show You: EXO Arcade” ក្រុម​របស់​ D.O បាន​ចាញ់​ពេល​លេង​ហ្គេម​ ដូចនេះ​កម្មវិធី​តម្រូវ​ឲ្យ​អ្នកចាញ់​រង​ពិន័យ។ ក្នុង​នោះ​ D.O ត្រូវ​សម្ដែង​ជា​អ្នក​គាំទ្រ​ដោយ​បាន​ស្រែក​នូវ​អ្វី​ដែល​ EXO-L តែង​ធ្វើ។

មិន​រង់​ចាំ​យូរ​ D.O ក៏​ចាប់​កាន់​ក្រដាស ដែល​មាន​ប៉ារ៉ូល​របស់​អ្នក​គាំទ្រ​ ដែល​តែង​ស្រែក​បន្ទរ​ខ្លាំងៗ ពេល EXO សម្ដែង​បទ​ "Tempo”។

ទៅ​មើល​ទាំង​អស់​គ្នា តើ​ Fanboy ដែល​មាន​ឈ្មោះ​ថា​ D.O នេះ​ ស្រែក​បន្លឺ​បាន​ល្អ​យ៉ាង​ណា?

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់