• 2019-01-08 03:29:10
  • ព័ត៌មាន

គ្រូទាយម្នាក់ទាយ​ពីទ្រង់ទ្រាយ​មុខ បញ្ជាក់ចរិតរបស់គូស្នេហ៍ Kai និង Jennie

  • 2019-01-08 03:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍​ដើមឆ្នាំ​ប្រចាំ​ K-Pop គឺ Kai និង​ Jennie កំពុង​ទាញ​អារម្មណ៍​មហាជន​ឲ្យ​ផ្ដោត​ការ​តាមដាន​សឹង​ដក​ភ្នែក​មិន​រួច​ ស្របពេល​ដំណឹង​ស្នេហា​ផ្ទុះ​ឡើង​ ក្រោយ​ពួកគេ​លួច​លាក់​មាន​ស្នេហា​នឹង​គ្នា​កាល​ពី​ពេល​កន្លង​ទៅ។

នៅ​ថ្ងៃ​ទី​ ០៧ ខែ​មករា​កម្មវិធី "Section TV” របស់​ទូរទស្សន៍​ MBC បាន​ស្រង់​សម្ដី​របស់​គ្រូទាយ​ម្នាក់​ ដែល​បាន​គន់គូរ​ និង​មើល​ទម្រង់​មុខ​របស់​តារាៗ ក៏​ដូចជា​បាន​ទស្សន៍ទាយ​ពី​ជោគជតា​នៅ​ឆ្នាំ​ថ្មីទៀត។ កាន់​តែ​ពិសេស​ គ្រូទាយ​រូបនោះ​ ថែម​ទាំង​បាន​លើក​យក​ជីវិត​គូ​របស់ Kai និង​ Jennie មក​បង្ហាញ​ទៀតជាហេតុ​ធ្វើ​ឲ្យ​កម្មវិធី​កាន់​តែ​មាន​អ្នក​ចង់​ដឹង។

គ្រូទាយ​នោះ​បាន​និយាយ​ថា៖ "ផ្អែក​តាម​ទ្រង់ទ្រាយ​មុខ Kai មាន​ចរិត​បែប​ឱន​លំទោន​ និង​ប្រកប​ដោយ​ភាព​វៃឆ្លាត។ ឯ Jennie វិញ ពេញ​ដោយ​ភាព​ស្រស់ថ្លា​បញ្ជាក់​ពីភាព​បរិសុទ្ធ​ និង​ទន់ភ្លន់។ នាង​ត្រូវ​គ្នា​ជាមួយ​នឹង​ Kai ហើយ​ ហើយ​ពួកគេ​ចុះ​សម្រុងគ្នាណាស់។ អ្នក​ទាំង ២នេះ​ ពិត​ជា​មាន​ឥទ្ធិពល​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ណាស់”។

សូម​បញ្ជាក់​ផងដែរ​ថា​ គូស្នេហ៍​វ័យ​ក្មេង​មួយ​គូ​នេះ​ បាន​សារភាព​ថា​បាន​ទាក់ទង​គ្នា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ០១ ខែ​មករា ឆ្នាំ ២០១៩ បន្ទាប់​ពី​ភ្នាក់ងារ​ព័ត៌មាន​ Dispatch ទម្លាយ​រូបភាព​ណាត់ជួបគ្នា​ស្ងាត់ៗរបស់​អ្នក​ទាំង​ ២៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់