• 2019-01-09 07:05:36
  • ជីវិតតារា

ផ្អែមហួស!!​អនាគតភរិយានាយ ព្រែក Surprise​ ​ខួបកំណើតលោក ឃើញហើយចង់លើសជាតិស្ករ (មានវីដេអូ)

  • 2019-01-09 07:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកប្លែងនិងពិធីករនាយ ព្រែក ក្រោយពីបានចាប់ដៃគ្នា អនាគតជាគូដណ្តឹងនឹងគ្នារួចមកឃើញថា ពិធីករដ៏មានប្រជាប្រិយភាពតែងតែបង្ហាញភាពផ្អែមល្ហែម ជាមួយនឹងគូដណ្តឹងរបស់ខ្លួនជានិច្ច ធ្វើឲ្យអ្នកគាំទ្រស្ទើរតែឈាមច្រមុះហើយព្រោះតែមួយគូនេះពិតជាផ្អែមល្ហែមគ្រប់ពេលគ្រប់វេលាមិនថាក្នុងប្រទេសរឿងក្រៅប្រទេសនោះទេ។ ជាពិសេសSurprise ខួបកំនើតលើកនេះនៅឯប្រទេសថៃ និយាយថាស្វីតគ្រប់សន្លឹក អ្នកអត់គូមួយចំនួន សឹងតែលើសជាតិស្ករ រាល់ពេលឃើញពួកគេបង្ហាញសកម្មភាពបែបនេះម្តងៗ។

ដោយឡែកឃើញពេលថ្មីៗនេះ តារាប្រុសស្រអែមរូបនេះ បណ្តើរគូដណ្តឹង និងគ្រួសារ ទៅដើរលេងនៅប្រទេសថៃយ៉ាងមានក្តីសុខ ក៏ប៉ុន្តែនៅក្នុងនោះ គូណ្តឹងរូបស្រស់របស់ នាយព្រែក បានឆ្លៀតពេលដ៏ពិសេសរៀបចំ Surprise ខួបកំណើត ដល់លោកមើលទៅហាក់ដូជជាមានក្តីសុខនិងសភមង្គលខ្លាំងតាមមើលរូបភាពនិងវិដេអូដែលបានធ្វើការបង្ហោះជាសាធារណៈលើបណ្តាញសង្គមរបស់លោកជាមួយអនាគតភិរិយាអមជាមួយពាក្យ"09/01/2019 Happy birthday My LOVE រីករាយថ្ងៃកំណើតណាបងសំលាញ់ ???ឆ្នាំនេះខុសពីឆ្នាំមុន គឺអូន Surprise បងឡើងបះសក់នៅថៃ ហាហា បងអត់ដឹងខ្លួនសោះហ្មង ព្រោះស្មានអត់ដល់ ?អូនជូនពរមនុស្សល្អរបស់អូន ប្រាថ្នាអ្វីបានសំរេច មានសុខភាពល្អ ទទួលបានជេាគជ័យក្នុងការងារ បានសំរេចដូចអ្វីដែលបងប៉ងប្រាថ្នា និងមានសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ ហេីយជូនពរអេាយយេីងទាំង២នាក់នៅជាមួយគ្នាបែបនឹងរាល់ឆ្នាំណា !!!! ស្រលាញ់គ្នាអេាយខ្លាំងៗ អត់មានអីនិយាយច្រេីនទេ ទោះនិយាយក៏មិនអស់ដែរ ដឹងតែថាស្រលាញ់បងខ្លាំងបំផុត សូមអេាយឆ្នាំថ្មីបងជួបតែរឿងល្អៗ ពិសេសសសូមអោយបំណងប្រាថ្នាពួកយើង បានសំរេចឆាប់ៗនេះ ។ សារដែល ដែលអនាគតភិរិយានាយព្រែកជូនពរខាងលើ

យ៉ាងណាមិញអាចនិយាយបានថាអ្នកទាំង២កំពុងតែមានសុភមង្គលបំផុតជាមួយគ្នានិងហាក់ស្រលាញ់គ្នាខ្លាំងមិនចាញ់តារាប្រុសស្រីផ្សេងៗទេ។ថែមទាំងធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរដល់ពួកគេគ្រប់គ្នាពេលមើលរូបភាពហើយអ្នកមិនទាន់មានគូមានអារម្មន៍ថាចង់លើសជាតិស្ករព្រោះមួយសន្លឹកណាក៏មានស្នាមថើមយ៉ាំងផ្អែមល្ហែមដែរ។ មិនត្រឹមតែប៉ុណ្ណោះ សង្កេតឃើញតារាប្រុសរូបនេះ រំភើបចិត្តយ៉ាងខ្លាំង ហើយលោកក៏បានធ្វើការអរគុណដល់គូអនាគតដែលបានរៀបចំ Surprise យ៉ាងភ្ញាក់ផ្អើលបែបនេះ៕

ចង់ដឹងផ្អែមលើសជាតិស្ករយ៉ាងណាមើលរូបភាពខាងក្រោម៖

រូបភាពយកពីFB​Page​ & IG៖ នាយ ព្រែក និងគូដណ្តឹង

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់