• 2019-01-09 07:59:07
  • ជីវិតតារា

បាត់មុខបាត់មាត់យូរ ពេលនេះល្បីថា Will Pan បានរៀបការ និងត្រៀមខ្លួនធ្វើជាឳពុកគេហើយ

  • 2019-01-09 07:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​តម្រូវ​ឲ្យ​ធ្វើ​ការ​សម្រាក​ព្យាបាល​ជំងឺ​រលាក​សួត​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧ តារា​ចម្រៀង Will Pan បាន​និយាយ​ថា រយៈពេល​សម្រាក​ក្នុង​មន្ទីរពេទ្យ​បាន​ធ្វើ​ឲ្យ​លោក​ចាប់​ផ្ដើម​គិត​ឡើង​វិញ​ចំពោះ​គោលដៅ​ជីវិត​របស់​លោក។ តារា​ចម្រៀង​រូប​នេះ បាន​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​ថា លោក​នឹង​បញ្ឈប់​អាជីព​ជា​តារា​ចម្រៀង​ក្នុង​ពេល​ឆាប់​ៗ​នេះ អាច​នឹង​នៅ​ដើម​ឆ្នាំ​ក្រោយ។

ខណៈ​មហាជន​ជា​ច្រើន ចាប់​ផ្ដើម​សង្ស័យ​ចំពោះ​ហេតុផល​ពិត​ប្រាកដ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​របស់​លោក​នេះ មាន​ព័ត៌មាន​មួយ​បាន​បែក​ធ្លាយ​ថា ម្ចាស់បទ "Be With You" ​រូប​នេះ​បាន​រៀបការ និង​ត្រៀម​ខ្លួន​ក្លាយ​ជា​ឪពុក​គេ​ឆាប់​ៗ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ សាមី​ខ្លួន និង​អ្នក​តំណាង​ឲ្យ​តារា​ចម្រៀង​រូប​នេះ​ផ្ទាល់ បាន​ធ្វើ​ការ​បដិសេធ​ភ្លាម​ៗ​ចំពោះ​ព័ត៌មាន​មួយ​នោះ​ផង​ដែរ។ អ្នក​តំណាង​របស់​លោក​បាន​និយាយ​ថា៖ "មេ​របស់​ខ្ញុំ​ផ្ដាំ​តាម​ខ្ញុំ ឲ្យ​អរគុណ​ចំពោះ​ការ​ឈឺ​ឆ្អាល​​របស់​អ្នក​ទាំង​អស់​គ្នា ប៉ុន្តែ​គាត់​មិន​ទាន់​បាន​រៀបការ​ទេ ហើយ​ក៏​គ្មាន​បាន​ទាក់ទង​នរណា​​ម្នាក់​ដែរ ហាហា។ គាត់​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​រាល់​គ្នា និង​នៅ​តែ​បន្ត​ខិត​ខំ​ធ្វើ​ការ​ដដែល"។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មហាជន​ជា​ច្រើន​នៅ​តែ​ជឿជាក់​ថា តារា​ចម្រៀង Will Pan និង​ភរិយា​របស់​លោក Luna Xuan ដែល​ជា​​នារី​បម្រើការ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ China Eastern Airlines ថ្មី​ៗ​នេះ បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​រួចរាល់​ហើយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ បើ​តាម​ប្រភព​ជិត​ស្និទ្ធ​នឹង​គូ​ស្នេហ៍​មួយ​គូ​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា Luna កំពុង​ពពោះ​កូន​ដំបូង​របស់​គេ​ផង​ដែរ៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់