• 2019-01-10 02:27:00
  • ស្ទីលតារា

ធ្លាប់តែរងមតិរិះគន់ជាមួយស្ទីលថតមិនសមរម្យ ពេលនេះ Sulli ផ្លាស់ប្ដូរ ១៨០ ដឺក្រេជាមួយរូបថតថ្មី

  • 2019-01-10 02:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​​នេះ តារា​ចម្រៀង Sulli បាន​ក្លាយ​ជា​តារា​មួយ​រូប​ដែល​ទទួល​បាន​ការ​រិះគន់​ជាង​គេ ជាមួយ​នឹង​កាយ​វិការ និង​សកម្មភាព​មិន​សមរម្យ​របស់​នាង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ថ្មី​ៗ​នេះ នាង​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​កម្រង​រូបភាព​របស់​នាង។

ក្នុង​សៀវភៅ​រូបភាព​មួយ​ដែល​មាន​ឈ្មោះ​ថា "SULLI-Love Myself” តារា​ចម្រៀង Sulli បាន​ផ្លាស់​ប្ដូរ​ទង្វើ​របស់​នាង​ឡើង ១៨០ ដឺក្រេ ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​លេង​បណ្ដាញ​សង្គម។

តាម​រយៈ​សៀវភៅ​ទស្សនាវដ្ដី​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា Sulli ពិត​ជា​ស្រស់​ស្អាត​ខ្លាំង ដែល​ខុស​ប្លែក​ពី​រូបភាព​ដែល​នាង​ធ្លាប់​បាន​បង្ហោះ​រាល់​ដង។ ជាមួយ​ស្ទិល​ថត​រូប​បែប​ធម្មជាតិ តារា​ស្រី​រូប​នេះ ពិត​ជា​ធ្វើ​ឲ្យ​មហាជន​អត់​ទ្រាំ​មិន​​សរសើរ​មិន​បាន ចំពោះ​សម្រស់​របស់​នាង៕

ទស្សនា​រូបភាព​ខាងក្រោម៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់