• 2019-01-10 04:57:24
  • ព័ត៌មាន

មិនសូវ​ខ្វល់​នឹង​សម្ភារៈ​និយមទេ​ តែ Yaya ​ខំ​ទុកលុយ​ទៅ​សង់​សាលា​​ឲ្យ​ក្មេងៗនៅតំបន់ដាច់ស្រយាល​

  • 2019-01-10 04:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ទេពកោសល្យ​សិល្បៈ​ និង​សម្រស់​ ព្រម​ជាមួយ​ចរិត​គូរ​ឲ្យ​ស្រឡាញ់​ ទើប​ Yaya ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន។ ប៉ុន្តែ​ក្រៅ​ពីនេះ​ នាង​ក៏​ជា​តារា​ម្នាក់​ចូលចិត្ត​ធ្វើ​បុណ្យ​មិន​ខុសពី​ Nadech ប៉ុន្មាន​ទេ។

តួ​យ៉ាង​ដូច​ពេល​នេះ​ដែរ​ ស្រាប់​តែ​មាន​ព័ត៌មាន​ថា​ Yaya បាន​ចំណាយ​លុយ​ខ្លួនឯង​ទៅ​សង់​សាលារៀន​មួយ​កន្លែង​ ទុក​ឲ្យ​ក្មេងៗ​ដែល​នៅ​តំបន់​ដាច់​ស្រយាល។ អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​សរសើរ​ នោះ គឺសកម្មភាព​នេះ​ Yaya មិន​បាន​ប្រកាស​ប្រាប់​សារព័ត៌មាន​ណា​ឲ្យ​ដឹង​ឡើយ។ រហូត​មាន​អ្នក​ស្រាវជ្រាវ​ដឹង​ ទើប​ភ្ញាក់​ថា​អ្នក​ដែល​ចំណាយ​លុយ​សង់​សាលា​នេះ​ឡើយ​ គឺជា​ តារា​សម្ដែង​ Yaya Urassaya។

ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ ពិសេស​អ្នក​គាំទ្រ​អត់​ទ្រាំ​មិន​សរសើរ​នឹង​ទឹកចិត្ត​របស់​នាង​មិន​បាន​ឡើយ។ បើ​ទោះ​បី​នាង​ជា​កំពូល​តារា​លំដាប់​ប្រទេស​ និង​ល្បី​ឈ្មោះ​ជា​រឿយៗ​លើ​ឆាក​អន្តរជាតិ​និង​រវល់​ការងារ​ក៏​ដោយ​ ក៏​នាង​នៅតែ​ឆ្លៀត​យក​ពេល​ធ្វើ​បុណ្យ​ដែរ។

រូបភាព​ជា​ច្រើន​ចេញ​ពី​សកម្មភាព​មនុស្ស​ធម៌​ពេល​នេះ​ ត្រូវ​បាន​បង្ហោះ​ផ្សាយ​ព្រោងព្រាត​ ចេញ​ពី​គណនី​បណ្ដាញ​សង្គម​របស់​ក្រុម​អ្នក​គាំទ្រ​របស់ Yaya។ ទស្សនា​ដូចខាងក្រោម៖

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់