• 2019-01-11 02:04:00
  • ព័ត៌មាន

គណនីសង្គមក្រុមថ្មីរបស់ BigHit បង្ហាញជាផ្លូវការ​ ហើយនេះជាសមាជិក​ដំបូង​របស់ក្រុម

  • 2019-01-11 02:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃដែល​អ្នក​ស្នេហា​វិស័យ​ K-Pop រង់ចាំ​ចង់​ជួប​ក្រុម​ថ្មី​របស់​ BigHit ដែល​ត្រូវ​ជា​សិស្ស​ប្អូន​របស់​ BTS បាន​មក​ដល់​ហើយ។

នៅ​ថ្ងៃ​ទី​ ១០ ខែមករា​ ឆ្នាំ ២០១៩ (ម៉ោង ១០​យប់នៅកម្ពុជា និង​ត្រូវជា​ម៉ោង​ ១២អាធ្រាត​ ម៉ោង​នៅ​កូរ៉េ) ផលិតកម្ម​ Big Hit បាន​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​គណនី​សង្គម​ផ្លូវការ​របស់​ក្រុម​ថ្មី​របស់​ខ្លួន​ គឺ​ Twitter: TXT_Official​,​ Facebook: TXT.bighit​, Instagram: txt_bighit និង​ YouTube: TOMORROW X TOGETHER OFFICIAL​។

ក្រុម​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ TXT (ឈ្មោះ​ពេញ​ Tomorrow x Together) បាន​បង្ហាញ​សមាជិក​ដំបូង​គេ​របស់​ខ្លួន​ហើយ​កាល​ពី​យប់​មិញ​នេះ។ សមាជិក​ដែល​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​តាម​រយៈ​វីដេអូ​បង្ហោះ​លើ​គណនី​ YouTube របស់​ផលិតកម្ម​ Big Hit នោះ​គឺ​ Yeon Jun។

ចង់​ដឹង​ថា​ តើ​សមាជិក​ថ្មី​របស់​ Big Hit សង្ហា​យ៉ាង​ណា​ ទស្សនា​ដូចខាងក្រោម៖

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់