• 2019-01-11 08:15:00
  • ចម្រៀង

បាក់​ទឹក​ចិត្ត​មែន? បទ​ចម្រៀង​​ទាំង​៦​បទ​នេះ​អាច​ជួយ​អ្នក​បាន!

  • 2019-01-11 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ប្រធាន​បទ​បាក់​ទឹក​ចិត្ត ឬ Depression កំពុង​តែ​ត្រូវ​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង និង​ជា​ប្រធាន​បទ​ពិភាក្សា​ដ៏​ក្ដៅ​គគុក​ផង​ដែរ។ ចំពោះ​អ្នក​​កំពុង​តែ​ប្រឈម​មុខ​នឹង​ជម្ងឺ​នេះ មាន​មធ្យោបាយ​ច្រើនដែល​អាច​ជួយ​អ្នក​​ពិបាក​ចិត្ត​ឲ្យ​មាន​អារម្មណ៍​ល្អ​ឡើង​វិញ ប៉ុន្តែ​មធ្យោបាយ​មួយ​ក្នុង​នោះ​គឺ​តន្ដ្រី។

ឈុត​មួយ​ពី​បទ "ក្រោកឈរ" របស់​ ចិត្ត កញ្ចនា

តារា​ចម្រៀង​ Nikki Nikki ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​មួយ​រូប ដែល​តែង​តែ​យក​ចិត្ត​ទុកដាក់​នឹង​ប្រធាន​បទ​នេះខ្លាំង ដោយបញ្ចេញ​បទ​ចម្រៀង​មួយ​បទ​លើក​ទឹក​ចិត្ត​ដល់​អ្នក​កំពុង​តែ​ប្រឈម​មុខ​នឹង​អាការៈ​នេះ​គឺ បទ "Diamonds and Glitter”។ ក្រៅ​ពី​នេះ ក្រុម​តូច (SWSB) ក៏​បញ្ចេញ​បទ​ "បាន​ ទេ?" ដែល​មាន​អត្ថន័យ​លើក​ទឹកចិត្ត​ដូច​គ្នា។ ថ្មីៗ​នេះ​ក្រុម​ចម្រៀង​ក្មេង​ខ្មែរ​ក៏​បាន​បញ្ចេញ​បទ "មិន​ដួល" ពោរពេញ​ទៅ​ដោយ​ពាក្យ​ពេចន៍​ផ្តល់កម្លាំង​ចិត្ត។

នេះ​ជា​ជម្រើស​បទ​ចម្រៀង​ជាតិ​ទាំង​៦​អ្នក​គួរ​តែ​ស្ដាប់​ពេល​បាក់​ទឹក​ចិត្ត៖

១. Nikki Nikki “Diamods and Glitter”

២. ចិត្ត កញ្ចនា "ក្រោក​ឈរ"

៣. ឱក សុគន្ធកញ្ញា "ក្រោក​ឈរ"

៤. ក្មេង​ខ្មែរ "មិន​ដួល"

៥. ក្រុម​តូច "បាន​ទេ?”

៦. Rangsey និង Vitou “កុំ​ចុះ​ចាញ់"

អត្ថបទ៖ ធារ៉ូ

មតិយោបល់