• 2019-01-12 02:42:51
  • ជីវិតតារា

អតីតតារាក្ដៅសាច់ Sora Aoi បង្ហាញក្ដីរំភើប ខណៈទទួលបានកូនភ្លោះ ក្នុងពេលពពោះដំបូង

  • 2019-01-12 02:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ លើ​គណនី​បណ្ដាញ​សង្គម Weibo អតីត​តារា​ក្ដៅ​សាច់​ជប៉ុន Sora Aoi បាន​បង្អួត​រូប​ថត​កំពុង​ពពោះ​មួយ​ចំនួន​របស់​នាង ជាមួយ​នឹង​សារ​បង្ហាញ​ពី​ក្ដី​រំភើប ខណៈ​ដឹង​ថា រូប​នាង​ត្រៀម​ទទួល​ស្វាគមន៍​កូន​ភ្លោះ​ជា​លើក​ដំបូង។

តាម​រយៈ​រូបភាព​ដែល​បាន​បង្ហោះ បង្ហាញ​ពី​ស្នាម​ញញឹម ដោយ​ដៃ​ត្រកង​ទ្រ​ពោះ​របស់​នាង តារា​ស្រី​រូប​នេះ​បាន​សរសេរ​សារ​បង្ហាញ​ក្ដី​សប្បាយ​រីករាយ​ថា៖ "ឪពុក​របស់​ខ្ញុំ​ទទួល​បាន​កូន​ភ្លោះ​ប្រុស ពូ​របស់​ខ្ញុំ​ក៏​ទទួល​បាន​កូន​ភ្លោះ​២​នាក់​ដែរ។ ហើយ​ការ​ពិត​មួយ​ទៀត ខ្ញុំ​ក៏​មាន​កូន​ភ្លោះ​ដែរ ខ្ញុំ​សង្ឃឹម​ថា​ការ​សម្រាល​កូន​របស់​ខ្ញុំ​នឹង​រលូន ប្រកប​ដោយ​សុវត្ថិភាព"។ ក្រោយ​ពី​ឃើញ​សារ​បែប​នេះ មហាជន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​បង្ហាញ​ក្ដី​អបអរ រីករាយ និង​ជូនពរ​នាង​ឲ្យ​សម្រាល​កូន​ប្រកប​ដោយ​សុវត្ថិភាព​ផង​ដែរ។

គួរ​រម្លឹក​ថា អតីត​តារា​ក្ដៅ​សាច់​ជប៉ុន បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​ស្វាមី​របស់​នាង​ដែល​ជា DJ មួយ​រូប​ប្រចាំ​ប្រទេស​ជប៉ុន។ ប្ដី​របស់​នាង​មិន​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ដូច​គេ ឬ​មាន​រូបរាង​សង្ហា​អ្វី​ឡើយ ប៉ុន្តែ​នាង​ស្រឡាញ់​ពេញ​ចិត្ត​លោក ដោយ​សារ​តែ​លោក​ជ្រើស​យក​នាង ដោយ​មិន​គិត​ពី​ប្រវត្តិ​អតីត​នាង​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់