• 2019-01-12 06:20:00
  • ចម្រៀង

វីដេអូចម្រៀង Original Song ទាំងនេះសុទ្ធតែមានអ្នកទស្សនាច្រើនជាង ១លានដងលើ YouTube

  • 2019-01-12 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានបទចម្រៀង Original song របស់ផលិតករ តារាចម្រៀងខ្មែរឯករាជ្យជាច្រើនរូប បានផលិត ហើយបង្ហោះឱ្យទស្សនាដោយសេរីលើបណ្តាញ YouTube ដែលនេះជាវិធីអាចជួយឱ្យពួកគេទទួលបានថវិការខ្លះៗពី YouTube Ads និងបង្កើនភាពល្បីល្បាញរបស់ខ្លួនដែលចេញពីសមត្ថភាពពិតៗតែម្តង។

រូបភាពតំណាង ការទស្សនាបទចម្រៀងលើ YouTube

ខាងក្រោមនេះ Sabay សូមលើកយកបទចម្រៀង Original Song ៥ បទផលិតដោយសិល្បករតន្រ្តីករខ្មែរ ឯករាជ្យ ដែលខិតខំព្យាយាមផលិតចម្រៀងបែបថ្មី មិនចម្លងពីបរទេសនេះ ជាភាសាខ្មែរ ដូចខាងក្រោម៖

១. វីដេអូចម្រៀងបទ «ស្រឡាញ់គេតែម្នាក់ឯង» ច្រៀងដោយ លោក ហេង វិទូ មានអ្នកចូលទស្សនាច្រើនជាង ៤ លានដង

២. វីដេអូចម្រៀង ជា Lyric បទ «ចង់ក្បែរ» ច្រៀងដោយ ពេជ្ជរិទ្ធ ពីក្រុមតន្ត្រី Small World Small Band មានអ្នកទស្សនាច្រើនជាង ១១លានដង

៣. វីដេអូចម្រៀងជា Lyric បទ «នឹកអូនបានត្រឹមស្រមៃ» ចម្រៀងដោយ លោក អ៊ួង សុរិយា មានអ្ន្កកទស្សនាច្រើនជាង ៤លានដង

៤. វីដេអូចម្រៀងOST ពីភាពយន្តភាគរឿង «បេសកកម្ម ១ » របស់ ម៉ានិត បទ «ក្ដីសុខតិចៗ» មានអ្នកទស្សនាច្រើនជាង ៤ លានដង

៥. វីដេអូចម្រៀង OST ពីភាពយន្តរឿង «ស្នេហ៍ស្វ័យគុណ ៤» របស់ Sai បទ «ងប់ងុល» មានអ្នកទស្សនាច្រើនជាង ១ លានដង

អត្ថបទ៖ Sunny

មតិយោបល់