• 2019-01-12 07:29:24
  • ព័ត៌មាន

តួ Captain Marvel សម្រេចផ្ដាច់ពាក្យជាមួយគូដណ្ដឹង ក្រោយភ្ជាប់ពាក្យបាន ២ ឆ្នាំ

  • 2019-01-12 07:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ឯក​ស្រី​រឿង "Captain Marvel" តារា​សម្ដែង Brie Larson និង​គូ​ដណ្ដឹង​របស់​នាង Alex Greenwald បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា ក្រោយ​ទាក់ទង​គ្នា​បាន ៥ ឆ្នាំ។

តាម​ប្រភព​មួយ​រាយការណ៍​ប្រាប់​វិប​សាយ E!News ថា គូ​ស្នេហ៍​តារា​ហូលីវូដ​មួយ​គូ​នេះ ថ្មី​ៗ​នេះ បាន​ផ្ដាច់​ពាក្យ​ជាមួយ​គ្នា​ហើយ។ គួរ​រម្លឹក​ដែរ​ថា ពួកគេ​ទាំង​២ បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា​បាន​ជិត​ ៣ ឆ្នាំ​ហើយ គិត​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៦​មក ខណៈ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ទីក្រុង Tokyo នៃ​ប្រទេស​ជប៉ុន។ តាម​ព័ត៌មាន​ទាំង​ឡាយ​ដែល​ចុះ​ពី​​ការ​សុំ​គូ​ស្នេហ៍​រៀបការ​បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង Brie និង​គូ​ដណ្ដឹង​នាង Alex មាន​គម្រោង​ពី​ការ​រៀបការ​នឹង​គ្នា​ទៅ​ហើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​បី​ជា​ទំនាក់ទំនង​ស្នេហា​បាន​កាត់​ផ្ដាច់​ក៏​ពិត​មែន ប៉ុន្តែ​ចំណង​មិត្តភាព​របស់​ពួកគេ​នៅ​រក្សា​ដដែល។ តារា​សម្ដែង Brie Larson និង​ Alex Greenwald បង្ហាញ​វត្តមាន​ជាមួយ​គ្នា​លើក​ចុង​ក្រោយ នៅ​លើ​កម្រាល​ព្រំ​ក្រហម​នៃ​កម្មវិធី​បើក​សម្ពោធ​ចាក់​បញ្ចាំង​រឿង "Avengers: Infinity War” កាល​ពី​ខែ​មេសា ឆ្នាំ​២០១៨៕

ប្រភព៖ Eonline ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់