• 2019-01-13 03:44:31
  • ព័ត៌មាន

D.O ខំ​ខ្ចី​ Instagram របស់ Sehun និយាយអរគុណ Fan តែជួបរឿង​ល្អសើចមួយ

  • 2019-01-13 03:44:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី​ ១២ ខែ​មករា​ គឺ​ជា​ថ្ងៃខួប​កំណើត​របស់​ D.O តារា​ចម្រៀង​សំឡេង​ធ្ងន់​ប្រចាំ​ក្រុម​ EXO ដូចនេះ​អ្នកគាំទ្រ​ជា​ច្រើន​លើសលប់​ បាន​នាំគ្នា​បង្ហោះ​សារ​ជូនពរ​តារា​ប្រុស​រូបនេះ​ ព្រម​ជាមួយ​នឹង​ Hashtag ដែល​សរសេរ​ថា #HappyKyungsooDay, #HappyDODay និង​ #PrinceKyungsooDay ពេញ​បណ្ដាញ​សង្គម​ជុំវិញ​ពិភពលោក។

ជាក់ស្ដែង​ ដើម្បី​ជា​ការ​តបស្នង​នូវ​ទឹក​ចិត្ត​ដ៏​មាន​តម្លៃ​របស់​​អ្នក​គាំទ្រ​ទាំងឡាយ​របស់​ខ្លួន​ D.O ក៏​បាន​ផ្ញើសារ​ "អរគុណ” តាមរយៈ​គណនី​ Instagram របស់​ Sehun។ ដោយ​ហេតុ​ថា​ ចង់​បង្ហាញ​នូវ​ក្ដី​រំភើប​ចំពោះ​អ្នក​គាំទ្រ​ ដែល​បាន​ជូន​ពរ​លោក​ D.O ក៏​បាន​សុំ​ជំនួយ​ពី​សមាជិក​រួម​ក្រុម គឺ Sehun ដោយ​ខ្ចី​គណនី​ Instagram ដើម្បី​ Live និយាយ​អរគុណ​ដល់​គ្រប់គ្នា។

ពេល​ឃើញ​ភ្លាម​ អ្នក​មើល​ Live នោះ​ក៏​ទប់​សំណើច​មិនជាប់​ដែរ ព្រោះ​ D.O មិន​សូវ​ស្ទាត់​ក្នុង​ការ​ Live តាម​រយៈ Instagram។ បែប​នេះ​ហើយ​ ទើប​លោក​ចាប់​ផ្ដើម​និយាយ​ភ្លាម​ ពេល​ឃើញ​កាមេរ៉ា​ ប៉ុន្តែ​ត្រូវ​បាន​ Sehun ឃាត់ច្រើនដង​ និង​រង់​ចាំ​អ្នក​ចូល​មើល​ច្រើន​សិន។

ទិដ្ឋភាព​ពេល​ Live នោះ​ ពេញ​ទៅ​ដោយ​ភាពរីករាយ​ រវាង​តារា​ប្រុស​ទាំង​ ២​ និង​អ្នក​គាំទ្រ ហើយ​សម្រាប់​អ្នក​ដែល​ខក​ខាន​មិនបាន​ចូល​មើល​ការ​ Live ផ្ទាល់​ ក៏​អាចទស្សនា​បាន​តាមរយៈវីដេអូ​នោះ​ ដូចខាងក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់