• 2019-01-13 07:00:00
  • ព័ត៌មាន

បណ្តើរគ្នាដើរលេងចំពេលអាកាសធាតុត្រជាក់ តែគូស្នេហ៍៣ដួងបែរជាកាន់តែកក់ក្តៅទៅវិញ

  • 2019-01-13 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​មាន​គូ​ស្នេហ៍​បី​ដួង ​បាន​បណ្ដើរ​គ្នា​ត្រសង​ដើរ​លេង​ក្នុង​ពេល​អាកាស​ធាតុ​កំពុង​ចុះ​ត្រជាក់ ​នៅ​តាម​តំបន់​កម្សាន្ត​ផ្សេង​ៗ ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​កាន់​តែ​រ៉ូ​មែន​ទិក​ជាមួយ​ភាព​ផ្អែម​ល្ហែម​របស់​ពួក​គេ។

​​ទោះ​ជា​អាកាសធាតុ​ត្រជាក់​យ៉ាង​ណា ​តែ​គូស្នេហ៍​ទាំង​បី​ដួង មាន​បេះ​ដូង​កាន់​តែ​កក់​ក្តៅ ​ព្រោះ​មាន​មនុស្ស​ស្រលាញ់​ពិត​នៅ​ជិត​បង្កើយ។ ​

តារា​ចម្រៀង សួស វី​សា និង​ លោក ថម មី

គូស្នេហ៍​ទើប​បើក​ចំហ​ចំណង​ស្នេហ៍​រូប​នេះ បាន​ដឹក​ដៃ​គ្នា​ទៅ​ដើរលេង​នៅ​ខេត្ត​ជា​ច្រើន ​ដូច​ជា មណ្ឌលគិរី រតនគីរី ស្វាយរៀង​ជា​ដើម ដោយ​ក្នុង​នោះ​ កញ្ញា វី​សា ឆ្លៀត​ច្រៀង​ Concert ​ផង​ដែរ។ រយៈពេល​ដែល​​អ្នក​ទាំង​ពីរ ​ទៅ​​ដើរ​លេង​ថត​រូប​យ៉ាង​សប្បាយ​ ​អាកាស​ធាតុ​នៅ​តំបន់​នោះ​កំពុង​ចុះ​ត្រជាក់​ខុស​ពី​សព្វ​ដង ​តែ​បើ​និយាយ​ពី​ភាព​កក់​ក្ដៅ​វិញ ​វី​សា និង​ ​ពិធី​ករ ​លោក ថម មី ​ផ្ដល់​ឲ្យ​គ្នា​យ៉ាង​មាន​ក្តី​សុខ​បំផុត។ ​​

ឱក សុគន្ធ​កញ្ញា និង លោក អ៊ឹង សុខលី

​ក្រោយ​ពី​ភ្ជាប់​ពាក្យ​រួច ​អ្នក​ទាំង​ពីរ​តែង​ចេញ​ក្រៅ​ប្រទេស​​ទៅ​ដើរលេង​​ជាមួយ​គ្នា​ជា​ញឹក​ញាប់។ ​ថ្មី​ៗ​នេះ ​ម្ចាស់​បទ "​កាត់​ចិត្ត​បែប​ណា" បាន​ទៅ​លេង​ព្រិល​ទឹក​កក​ ជិះ​ស្គី​លេង ​នៅ​សីតុណ្ហភាព -9អង្សា ក្នុង​អាកាស​ធាតុ​ត្រជាក់​ស្ទើរ​រឹង​ថ្គាម នៅ​ប្រទេស​ជប៉ុន​យ៉ាង​កក់​ក្ដៅ​បំផុត។ ​ក្នុង​នោះ ​តារា​ចម្រៀង​ជួរ​មុខ​នៅ​ផលិត​កម្ម​ហង្ស​មាស ​បាន​សរសេរ​នៅ​លើ​ IG ​របស់​ខ្លួន​ថា ៖ "​អាកាសធាតុ​ត្រជាក់​តែ ​បេះ​ដូង​មិន​ត្រជាក់"។

​នាយ​ព្រែក និង​ គូ​ដណ្ដឹង

​មួយ​គូ​នេះ​ក៏​មិន​ខុស​គ្នា​ដែរ ​ដោយ​ពួក​គេ​បាន​ទៅ​លេង​នៅ​ប្រទេស​ថៃ ​ដោយ​អំឡុង​ពេល​នេះ ​នៅ​ប្រទេស​ថៃ​ក៏​មាន​អាកាស​ធាតុ​ត្រជាក់​គួរ​សម​ផង​ដែរ​។ ​​ទោះ​យ៉ាង​ណា ​ស្នេហា​ជិត​ឈាន​ចូល​ដល់​ថ្ងៃ​រោង​ជ័យ​មួយ​គូ​នេះ ​ហាក់​ដូច​មិន​រងា​អ្វី​បន្តិច​ឡើយ ​ព្រោះ​តែ​ម្ចាស់​ចិត្ត នៅ​ក្បែរ​ ហើយខាងស្រីថែមទាំងបាន Surprise ខួបកំណើតឲ្យនាយព្រែក ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​ដើម​ឆ្នាំ​នេះ ​កាន់​តែ​រ៉ូ​ម៉ែន​ទិក និង​មាន​សុភមង្គល​ឥត​គណនា៕​​

អត្ថបទ៖ លឹម សុនា

មតិយោបល់