• 2019-01-14 04:40:00
  • ចម្រៀង

ចេញ​មក​ធ្វើ​ជា​តារា​ចម្រៀង​ទោល​បាន​មួយ​ឆ្នាំ​ Evo D ទើប​បញ្ចេញ​បទ​ថ្មី "ក្មេង"

  • 2019-01-14 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Evo D ឬ​មាន​ឈ្មោះ​ពិត ជា​ សុផានិត​ ធ្លាប់​ជា​សមាជិក​ក្រុម​ចម្រៀង Dynamic ប៉ុន្តែ​ក៏​បាន​ចាក​ចេញ​ពី​ក្រុម​មក​ធ្វើ​ជា​តារា​ចម្រៀង​ទោល។ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​តារា​រូប​នេះ​ បាន​ផ្ដោត​សំខាន់​ទៅ​លើ​តន្ដ្រី​ចង្វាក់​ Pop/Dance រហូត​ថ្មីៗ​នេះ លោក​ទើប​តែ​បញ្ចេញ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា​ "ក្មេង"។

ចំពោះ​ដំណើរ​ការ​ផលិត​បទ​នេះ​វិញ​គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ​​ព្រោះ សុផានិត​ បាន​ប្រើ​ប្រាស់​រយៈ​ពេល​រាប់​ខែ​ឯណោះ​ ដើម្បី​និពន្ធ​ទំនុក​ភ្លេង​និង​​ចម្រៀង​។ តាម​រយៈ​បទ​ក្មេង​នេះ​​លោក​បាន​និយាយ​រៀបរាប់​ពី​ភាព​លំបាក​នានា​នៅ​ក្នុង​ជីវិត​ ដែល​មនុស្ស​គ្រប់​គ្នា​តែង​តែ​ជួប​ប្រទះ​ដូច​ជា​ សម្ពាធ ការងារ ភាព​បាក់​ទឹកចិត្ត អារម្មណ៍​ស្នេហា​សោក​សៅ​ជា​ដើម ធ្វើ​ឲ្យ​ចង់​ត្រលប់​ធ្វើ​ជា​ក្មេង​ម្ដង​ទៀត។

Evo D ជាមួយ​អតីត​សមាជិក​ក្រុម Dynamic

នេះ​គឺ​ជា​សមិទ្ធផល​ទី​១​របស់​ សុផានិត​ ហើយ​ក្នុង​​នាម​ជា​តារា​ចម្រៀង​ Evo D ក្នុង​ឆ្នាំ​ថ្មី​នេះ​លោក​ក៏​មាន​គម្រោង​ថ្មីៗ​បន្ថែម​ទៀត​ផង​ដែរ។

ទស្សនា​វីដេអូ​ចម្រៀង​បទ "ក្មេង" ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់