• 2019-01-15 03:00:00
  • ភាពយន្ត

ចំណុច​ពិសេសៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ពី​កំពូល​រឿង​ភាគ​លំដាប់​ពិភពលោក "Game Of Thrones” វគ្គ​បញ្ចប់​

  • 2019-01-15 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​រឿង​ភាគ​ "Game Of Thrones” គឺ​ជា​រឿង​ភាគ​ពី​ប៉ុស្តិ៍​ទូរទស្សន៍ HBO ដែល​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​និង​ទន្ទឹង​រង​ចាំ​យ៉ាង​អន្ទះសា​ពី​សំណាក់​អ្នក​គាំទ្រ​សឹង​តែ​គ្រប់​ទី​កន្លែង​ទូទាំង​ពិភពលោក​ ទើប​តែ​បញ្ចេញ Teaser Trailer ថ្មី​និង​បង្ហើប​ពី​ថ្ងៃ​ដែល​នឹង​ដាក់​បញ្ចាំង។ ចំពោះ​រដូវ​កាល​ពី​៨​ ដែល​ជា​វគ្គ​បញ្ចប់​នេះ HBO គ្រោង​ចាប់​ផ្ដើម​បញ្ចាំង​នៅ​ថ្ងៃ​ទី ១៤​ ខែ​មេសា​ តទៅ​ នៅ​ឆ្នាំ ២០១៩។

រដូវ​កាល​ទី​៨​នេះ​ មាន​ទាំង​អស់​ចំនួន​៦​​ភាគ ដែល​ភាគ​នីមួយ​គឺ​មាន​រយៈ​ពេល​យ៉ាង​តិច​ជាង​មួយ​ម៉ោង និង​ប្រៀប​ដូច​ជា​រឿង​​មួយ​ដាច់​ដោយ​ឡែក​គឺ​មាន​រយៈ​ពេល​ដល់​ទៅ​៨០​នាទី​ឯណោះ​។ ចំណែក​ឯ​តម្លៃ​សម្រាប់​ផលិត​ភាពយន្ត​នេះ​មួយ​ភាគ​ៗ​ គឺ​តម្លៃ​ថ្លៃ​មិន​ធម្មតា​ សរុប​ចំនួន​៦​វគ្គ​នេះ HBO ចំណាយ​មិន​តិច​ជាង​ខ្ទង់​ ៩០​​ទៅ​១០០​លាន​ដុល្លារ​នោះ​ទេ ដែល​ក្នុង​មួយ​ភាគ​ចំណាយ​អស់​យ៉ាង​តិច​ ១៥​លាន​ដុល្លារ​។ នេះ​គឺ​ចំនួន​ទឹក​ប្រាក់​ច្រើន​បំផុត​ដែល​ចំណាយ​លើ​ភាពយន្ត​ចាក់​ផ្សាយ​លើ​ទូរទស្សន៍ មិន​ដែល​ធ្លាប់​ចំណាយ​ច្រើន​បែប​នេះ​ពី​មុន​មក។

ជុំ​វិញ​​ការ​ថត​ភាពយន្ត​នេះ​វគ្គ​ចុង​ក្រោយ តួ​សំខាន់ៗ​ដូច​ជា John Snow សម្ដែង​ដោយ Kit Harington, Sophie Turner, Maisie Williams និង Emilia Clark ជា​ដើម​សុទ្ធ​តែ​រំជួល​ចិត្ត​ក្រោយ​ថត​រឿង​ភាគ​នេះ​ចប់​ ព្រោះ​សាច់​រឿង​ពិត​ជា​គួរ​ឲ្យ​ស្រណោះ​ស្រណោក​សឹង​តែ​មិន​អាច​ទទួល​យក​បាន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ "Game Of Thrones” កំពុង​តែ​ជាប់​ឈ្មោះ​ភាពយន្ត​ភាគ​ដែល​ទទួល​បាន​ភាព​ពេញ​និយម​ខ្លាំង​បំផុត​ក្នុង​ទសវត្ស​ចុង​ក្រោយ​នេះ ប្រហាក់​ប្រហែល​នឹង​ភាព​យន្ត​ភាគ "Breaking Bad” និង "The Walking Dead” ជា​ដើម។

នេះ​ជា​វីដេអូ Teaser Trailer សម្រាប់​រដូវ​កាល​ចុង​ក្រោយ៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់