• 2019-01-15 03:31:00
  • ព័ត៌មាន

ពាក្យពេចន៍លម្អិត​របស់​ BamBam ពេលនិយាយដល់រឿង​មហាជនរិះគន់ LIsa

  • 2019-01-15 03:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រម្លឹក​កាល​ពី​សប្ដាហ៍​មុន​ មាន​ព័ត៌មាន​ចលាចល​ពេញ​ពិភព K-Pop ដែល​បាន​បាញ់ប្រហារ​ជា​ពាក្យ​ពេចន៍​មិន​សមរម្យ​ដល់​តារា​ចម្រៀង​ជនជាតិ​ Lisa សមាជិក​ក្រុម​ BLACKPINK បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រកាន់​ជាតិសាសន៍។

ទាក់ទង​នឹង​បញ្ហា​នេះ​ BamBam ដែល​ជា​មិត្តភ័ក្ដិ​របស់​ Lisa និង​ក៏​ជា​សមាជិក​របស់​ GOT7 បាន​ផ្ដល់​បទ​សម្ភាស​មួយ​កាល​ពី​ថ្មីៗ​នេះ ពេល​លោក​ទៅ​ចូលរួម​កម្មវិធី​មួយ​នៅ​ក្នុង​ប្រទេស​ថៃ។

អំឡុង​ពេល​ផ្ដល់​បទ​សម្ភាស BamBam ក៏​ត្រូវ​អ្នក​សារព័ត៌មាន​ចោទ​សួរ​ ថា​តើ​លោក​បាន​ដឹង​ព័ត៌មាន​ដែល​មនុស្ស​មួយ​ចំនួន​នាំ​គ្នា​រិះគន់​ Lisa ទាក់ទង​នឹង​រូបរាង​ និង​សញ្ជាតិ​របស់​នាង​ទេ?

សមាជិក​ក្រុម GOT7 រូបនេះ​បាន​និយាយ​ថា​៖ "បាទ! ខ្ញុំ​បាន​ឮព័ត៌មាន​នោះ​ហើយ! តាមពិត​ទៅ​ ខ្ញុំ​ក៏​ជា​មិត្តភ័ក្ដិ​របស់​បង​ Lisa ដែរ អ៊ីចឹង​ខ្ញុំ​បាន​សួរ​នាំ​គាត់ និង​ផ្ដល់​ការ​លើក​ទឹកចិត្ត​គាត់​រហូត។ និយាយ​តាម​ត្រង់ បញ្ហា​នេះ​មិន​មែន​ជា​រឿង​ធំ​អីទេ ព្រោះ​វា​ចេញ​ពី​មនុស្ស​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ប្រហែល​ ១០នាក់​អីហ្នឹង​ អ៊ីចឹង​វា​មិន​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​បង​ Lisa ខ្លាំង​ពេក​ទេ។ ណាមួយ​គាត់​មាន​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ស្រឡាញ់​ និង​គាំទ្រ​គ្រប់ពេល។ ខ្ញុំ​រាប់អាន​បង​ Lisa តាំង​ពី​មិនទាន់​ចូល​សិល្បៈ​ អ៊ីចឹង​ខ្ញុំស្គាល់​គាត់​ច្បាស់​ណាស់។ គាត់​មាន​ទឹកចិត្ត​ល្អ​ ស្រស់ស្រាយ និង​មាន​ចរិត​ល្អ​បំផុត។ បើទោះ​មាន​អ្នក​ខ្លះ មិន​ទាន់​ចាប់​អារម្មណ៍​ នៅថ្ងៃ​ណា​មួយ​ អ្នក​នឹង​ដឹង​ថា​ គាត់​មាន​ចរិត​ពីធម្មជាតិ​បែប​ណា។ បង​ Lisa ដឹង​ពី​ក្ដី​ស្រឡាញ់ និង​ការ​គាំទ្រ​ពី​ Fan គាត់​ក៏​បាន​សុំ​ខ្ញុំ​ឲ្យ​និយាយ​ពាក្យ​នេះ​ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​អស់​របស់​គាត់​ដែរ ប្រសិន​បើ​ខ្ញុំ​មាន​ឱកាស​ដូចពេលនេះ។ គាត់​ចង់​និយាយ​ថា​ អរគុណដល់អ្នក​ទាំងអស់គ្នា សម្រាប់​ការ​ស្រឡាញ់​ និង​ការ​គាំទ្រ"។

នៅមិន​ទាន់​អស់​ទេ តារា​ប្រុស​វ័យ​ក្មេង​រូបនេះ​ ក៏​បាន​ទម្លាយទៀតថា៖ "ខ្ញុំ​បាន​ប្រាប់​គាត់​ ថា​កុំ​ឲ្យ​ស្ត្រេស​ពេក​ ហើយ​ខ្ញុំ​នឹង​ប៉ាវ​គាត់​ញ៉ាំ​អី​ ពេល​ខ្ញុំ​ត្រឡប់​ទៅ​កូរ៉េ​វិញ”។

ជាមួយ​គ្នា​នោះ​ BamBam ​បាន​បង្ហើប​ដែរ​ថា​ លោកក៏​ធ្លាប់​ជួបរឿង​បែប​នេះ​ដែរពីមុន គឺ​កើត​ឡើង​ចំពោះ​ខ្លួន​លោក​ផ្ទាល់។ លោក​និយាយ​ថា​ លោក​ ក៏​ដូចជា​តារា​ជនជាតិ​ថៃ​ផ្សេង​ទៀត​តែង​ជួប​បទពិសោធន៍​ស្រដៀងគ្នា​នេះ​ ប៉ុន្តែ​ BamBam តែង​បំភ្លេច​ចោល​ និង​មិនសូវ​យកចិត្ត​ទុក​ដាក់​នឹង​រឿង​ទាំង​នោះ​ឡើយ៕

ប្រភព៖ Koreaboo | kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់