• 2019-01-16 07:07:17
  • ភាពយន្ត

កើតអត់ទាន់មែន តែតួក្មេងៗ ២នេះ លេងរឿងប៉ុលពតទំនងមិនចាញ់តារារៀមច្បង

  • 2019-01-16 07:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 43

ចន្លោះមិនឃើញ

កាលពីពេល​ថ្មីៗ​នេះ PNN ​បាន​បង្ហាញ​វីដេអូ​​​ដែល​ខ្លី ដក​ស្រង់​ចេញ​ពី​ខ្សែ​រឿង «​និស្ស័យ​បង​ប្អូន​» ដោយ​មាន​កុមារ​ ២ នាក់​សម្ដែង​ជា​កម្មាភិបាល។ ត្បិតនៅ​មាន​វ័យ​ក្មេង និង​មិន​ធ្លាប់​ភ្លក់​រស​ជាតិ​ឈឺ​ចាប់​នៃ​ជំនាន់​​យុគ​ដ៏​ខ្មៅ​ងងឹត​នេះ​មែន តែ​ពួកគេ​ទាំងពីរ​នាក់​សម្តែង​រួម​រួមគ្នា​​​​យ៉ាង​ស័ក្ដិសម​គួរ​ឲ្យ​សរសើរ។ ​

កុមារា​ទាំងពីរ​នាក់ ម្នាក់​ឈ្មោះ​ រ៉ា​យុទ្ធ ​​ក្នុង​រឿង​ឈ្មោះ ថា​រ៉ូ (​ជា​ប្អូន​) ចំណែក​ម្នាក់​ទៀ​ត​ឈ្មោះ​ ទ្រី ឃីម ក្នុង​រឿង​ឈ្មោះ​ថា​រិទ្ធ (​ជា​បង​)។ ពួកគេ​ទាំងពីរ​នាក់​នេះ​នៅក្មេង និង​មិន​ធ្លាប់​សម្តែង​ក៏ពិតមែន ប៉ុន្តែ​​ពួក​គេ​បាន​ធ្វើ​ឲ្យ​​តារា​សម្តែង​ជើងចាស់ ​​រួម​និង​​អ្នកដឹកនាំ​រឿង​​​កោតសរសើរ​ពី​សមត្ថភាព​សម្តែង​​យ៉ាង​ខ្លាំង​។​

រឿង ​«​និស្ស័យ​បង​ប្អូន​» នឹង​ត្រូវ​ចាក់ផ្សាយ​ចាប់ពី​ថ្ងៃទី​១៩ មករា ២០១៩ វេលា​ម៉ោង​ ​៧:៥០​នាទី រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​-​សៅរ៍ នៅលើ​កញ្ចក់​ទូរ​ទស្សន៍ PNN បន្ទាប់ពី​រឿង ​«​សមុទ្រ​ទឹកភ្នែក​»៕​

តោះ​ចង់ដឹងថា​តើ​កុមារា​ទាំងពីរ​នាក់​សម្តែង​ល្អ​ប៉ុណ្ណា​ទស្សនា​ឈុត​ខ្លី​ខាងក្រោម​៖

អត្ថបទ៖ សុខណា

មតិយោបល់