• 2019-01-17 02:17:00
  • ព័ត៌មាន

អស់ស្ទះ! Victoria Beckham សុទ្ធតែយកឈាមខ្លួនឯង ច្នៃធ្វើជាឡេលាបមុខ

  • 2019-01-17 02:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ Story នៃ​គណនី Instagram តារា​ម៉ូដែល Victoria Beckham បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង​មាន​ការ​ភ្ញាក់ផ្អើល នៅ​ពេល​តារា​ស្រី​រូប​នេះ​​បាន​ទម្លាយ​ថា នាង​បាន​ចំណាយ​ប្រាក់​ជាង ១ ៥០០ដុល្លារ ទៅ​លើ​ការ​ទិញ​ឡេ​លាប​ផ្ដល់​សំណើម​ស្បែក​មុខ ដែល​ផ្សំ​ឡើង​ដោយ​ឈាម​របស់​នាង​ផ្ទាល់។

បើ​តាម​តារា​ស្រី​វ័យ ៤៤ ឆ្នាំ​រូប​នេះ រៀប​រាប់​ថា ប្រភេទ​គ្រឿង​សម្អាង​ការពារ​ភាព​ជ្រីវជ្រួញ​របស់​នាង​ដែល​បាន​ប្រើប្រាស់​នេះ គឺ​ផលិត​ឡើង​ដោយ​វេជ្ជបណ្ឌិត Barbara Sturm ដែល​ជា​គ្រូពេទ្យ​ដ៏​ល្បី​របស់​សិល្បករ។ តាម​រូបភាព​ដែល​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម Victoria បាន​បញ្ជាក់​ថា៖ "សប្ដាហ៍​នេះ ខ្ញុំ​នឹង​ប្រើប្រាស់​ផលិតផល​របស់ Dr. Barbara Sturm។ លោក​ស្រី​បាន​យក​ឈាម​របស់​ខ្ញុំ ដើម្បី​បង្កើត​ជា​កត្តា​មួយ​ដែល​រក្សា​ស្បែក​របស់​ខ្ញុំឲ្យក្មេងជាងវ័យ និង​ការពារ​ប្រឆាំង​នឹង​ការ​រលាក ផលិតផល​ទាំង​នោះ ផ្សំ​ឡើង​ពី​កោសិកា​របស់​ខ្ញុំ​ផ្ទាល់"។

ក្រោយ​ប្រើប្រាស់​ហើយ តារា​ស្រី​រូប​នេះ ក៏​បាន​ចែកចាយ​រូបភាព​មួយ​ទៀត​របស់​នាង អម​ដោយ​ការ​សរសេរ​រៀប​រាប់​ថា៖ "ក្រោយ​គេង​ជាមួយ​ឡេ​នេះ​នៅ​លើ​ផ្ទៃ​មុខ (វា​ចូល​ក្នុង​ផ្ទៃ​មុខ​បាន​ល្អ ដូច្នេះ​មើល​ទៅ​មិន​គួរ​ឲ្យ​អស់​សំណើច ឬ​ក៏​ស្អិត​មុខ​អី​ទេ) ស្បែក​របស់​ខ្ញុំ មាន​អារម្មណ៍​ថា​អស្ចារ្យ​ណាស់! មាន​សំណើម​ខ្លាំង និង​ស្រស់​ថ្លា! ហើយ​ទន់​រលោង​ខ្លាំង!”៕ ​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់