• 2019-01-19 02:15:26
  • ព័ត៌មាន

Taeyeon វិល​មកកាន់​ Channel YouTube ជាថ្មីក្រោយបាត់មុខ ៥ឆ្នាំ

  • 2019-01-19 02:15:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​អវត្តមាន​ពី​ YouTube អស់រយៈពេល​ជាង​ ៥​ឆ្នាំ ពេល​នេះ​តារា​ចម្រៀង​ Taeyeon មេក្រុម Girls' Generation បាន​វិល​មក​ម្ដង​ទៀត​ជាមួយ​វីដេអូ​ថ្មី។

នៅ​ថ្ងៃទី​ ១៨ ខែ​មករា​ ឆ្នាំ ២០១៩ Taeyeon បាន​ប្ដូរ​ឈ្មោះ​ YouTube របស់​នាង​ទៅ​ជា “Taengoo TV” និង​បាន​បង្ហោះ​វីដេអូ​ថ្មីៗ ជា​លើក​ដំបូង​ក្រោយ​ខាន​ ៥ឆ្នាំ។ វីដេអូ VLOG នោះ​បង្ហាញ​ពី​សកម្មភាព​របស់ Taeyeon ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ London, Bern, Grindelwald និង​ Milano។

តាមរយៈ​វីដេអូ​ថ្មី​ និង​ការ​វិល​មក​ម្ដង​ទៀត​នេះ​ដែរ អ្នក​គាំទ្រ​ក៏​បាន​នាំគ្នា​ស្វាគមន៍​ និង​ Subscribe Channel របស់នាង​ជា​បន្តបន្ទាប់ផងដែរ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់