• 2019-01-19 03:18:00
  • ព័ត៌មាន

Weir ថា​នឹង​រៀបការ ២ឆ្នាំក្រោយ តែ​ Bella បែរជានិយាយចំៗបែបនេះ​ទៅវិញ

  • 2019-01-19 03:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ចូល​រួម​កម្មវិធី​មួយ​កាល​ពី​ពេល​ថ្មីៗ តារា​សម្ដែង​ Bella Ranee ត្រូវ​បាន​ក្រុម​អ្នក​សារព័ត៌មាន​រោម​សួរ​ទាក់ទង​នឹង​សម្ដី​ដែល​ Weir Sukollawat បាន​និយាយ​ពី​គម្រោង​រៀបការ នៅ​២ឆ្នាំ​ក្រោយ។

ពេល​ឮ​សូរ​សំណួរ​មួយ​នេះ​ Bella បាន​និយាយ​ថា៖ "នោះ​គឺជា​គោលដៅ​ដែល​គាត់ (Weir) គ្រោង​ទុក ថា​នឹង​រៀបការ​នៅ​អាយុ​ប៉ុណ្ណេះប៉ុណ្ណោះ។ គាត់​ចាប់​ផ្ដើម​គិត​ពី​រឿង​មាន​គ្រួសារ​ហើយ”។

ក្រុមអ្នក​សារព័ត៌មាន​ក៏​បាន​សួរ​បន្ត៖ "មនុស្ស​ជា​ច្រើន​និយាយ​លេង​សើច​ថា​កូន​ក្រមុំ​របស់ Weir ប្រាកដជា​ Bella ឬ​យ៉ាងណា?” សាមី​ខ្លួន​ក៏​តប៖ "វា​មិនទាន់​មាន​ការ​បញ្ជាក់​ជាក់លាក់នៅ​ឡើយទេ ព្រោះ​ថា​នៅ​ពេល​នោះ​ ខ្ញុំ​ផ្ទាល់​ក៏​មិនដឹង​ថា​នឹង​មាន​រឿង​អ្វី កើត​ឡើង”។

Bella តួ​មេយីងការ៉ាកេត​បន្ថែមថា៖ "ខ្ញុំក៏​មាន​ការ​ភ្ញាក់​ផ្អើល​ដែរ ពិសេស​ពេល​រាប់​អាយុ​របស់​គាត់។ សម្រាប់​គោល​ដៅ​របស់​មនុស្ស​គ្រប់​គ្នា ច្បាស់​ណាស់​មិន​ដូចគ្នា​ទេ។ សម្រាប់​ខ្ញុំ​ ខ្ញុំ​មិនទាន់​គិតគូរ ឬ​រៀប​ចំគម្រោង​អ្វី​នៅ​ឡើយពី​រឿង​រៀបការ។ ខ្ញុំ​គ្រាន់​តែ​មាន​អារម្មណ៍​ថា​រឿង​រៀបការ​នោះ​ មិនទាន់​មក​ដល់​ឆាប់ៗទេ។ ខ្ញុំ​មាន​ការងារ​ដែល​ត្រូវ​ធ្វើ។ ម្យ៉ាង​នៅ​រយៈពេល​ ២​ឆ្នាំ​បន្ទាប់ រឿងរ៉ាវ​យ៉ាងណា​ចាំ​គិត​ទៀត”។

សូម​បញ្ជាក់​ថា​ គូស្នេហ៍​របស់តារាសម្ដែង​ខុសក្រុមហ៊ុន​គ្នា Weir Sukollawat និង​ Bella Ranee បាន​ទាក់ទង​ស្រឡាញ់​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកហើយ។ ស្របពេល​គូស្នេហ៍​ផ្សេង​ទៀត​ រៀបការ​ជា​បន្ត​បន្ទាប់ ប៉ុន្តែអ្នក​ទាំង​ ២​ហាក់​មិនសូវ​យក​ពេល​ទៅ​គិតពី​រឿង​នេះ​ ក្រៅ​ពី​ការងារ​របស់​ពួកគេ​សព្វថ្ងៃ៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់