- 2019-01-19 06:55:00
- ជីវិតតារា
តាមជំនឿនិងវប្បធម៌អឺរ៉ុប ម៉ាដូណា អាចនឹងចូលរោងការឆាប់ៗបន្ទាប់ពី នី រតនា
- 2019-01-19 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមជំនឿនិងវប្បធម៌អឺរ៉ុប ម៉ាដូណា អាចនឹងចូលរោងការឆាប់ៗបន្ទាប់ពី នី រតនា
ចន្លោះមិនឃើញ
ក្នុងពិធីរៀបការរបស់តារាចម្រៀង នី រតនា កាលពីយប់មិញ លោក ម៉ាដូណា បានចាប់បាច់ផ្កាពីកូនក្រមុំ ដែលតាមវប្បធម៌ និងជំនឿខាងអឺរ៉ុប យល់ថា លោកអាចនឹងចូលរោងការឆាប់ៗ។
ក្នុងពិធីដែលមានតារាល្បីៗជាច្រើនចូលរួមជាង១ពាន់នាក់ មានទាំងក្រមុំកំលោះជាច្រើនមកឈរត្រៀបត្រាដណ្ដើមគ្នា រង់ចាំចាប់បាច់ផ្កាពីកូនក្រមុំ ហេង សុវណ្ណភក្កិណា របស់លោក នី រតនា។ តែបែរជាធ្លាក់លើដៃតារាពហុជំនាញ ម៉ា ដូណា ទៅវិញ។
ឃើញបែបនេះ លោក ប៉ែន ចំរុង និង អ្នកនាង ទូច ស្រីល័ក្ខ ជាពិធីករក្នុងរាត្រីនោះ ប្លែកចិត្តនិងនិយាយចំអន់លេងថា លើកនេះភេទទី៣ ចាប់បានផ្កា ធ្វើឲ្យសើចគ្រប់គ្នា។ ចំណែកលោក ម៉ា ដូណា វិញ អោបផ្កាមិនលែងនោះទេ ។
ជាទូទៅ គេមានជំនឿថា អ្នកណាចាប់បានផ្កាក្នុងថ្ងៃរៀបការបែបនេះ ប្រាកដជានឹងមានដំណឹងល្អជាមិនខាន។ បើនិយាយពីលោក ហេង ទ្រី ជាគូស្នេហ៍របស់តារាមានរហស្សនាម រាជិនីមុខសេះ រូបនេះ ក៏ធ្លាប់ព្រលយម្ដងហើយ ថាចង់សុំម្ចាស់ចិត្តរបស់ខ្លួន រៀបការនៅឆ្នាំ២០១៩ តែចៃដន្យពេលនោះមានបញ្ហាស្នេហាបន្តិចបន្តួច រឿងនេះក៏ត្រូវផ្អាកសិន។
នេះអាចជាសញ្ញាណល្អ រវាងអ្នកទាំងពីរ ក្រោយពីប្រកាសចំណងស្នេហ៍ជាសាធារណៈឲ្យទស្សនិកជនដឹងលឺ គួបផ្សំនឹងលោក ម៉ាដូណា ចាប់បានផ្កាបែបនេះទៀត អាចថាលោកនឹងជិតមានដំណឹងល្អក៏ថាបាន។
ទោះយ៉ាងណា តារារូបនេះ មិនទាន់ចង់គិតគូលើបញ្ហារៀបការនោះទេ ដោយលោកគ្រាន់តែទៅឈរចាប់បាច់ផ្កាលេងជាមួយអ្នកចូលរួមផ្សេងទៀត ដើម្បីបង្កើនភាពសប្បាយរីករាយតែប៉ុណ្ណោះ៕
រាយការណ៍៖ កែវ សិរីរ៍ត្ន