• 2019-01-19 07:01:03
  • ព័ត៌មាន

Challenge យករូប ចាំងគីមកាល​ពី ២០​មុន មក​ផ្ទឹម​រូបបច្ចុប្បន្ន ធ្វើឲ្យគ្រប់គ្នាបើកភ្នែកធំៗ

  • 2019-01-19 07:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្បែង​កម្សាន្ត​ #10yearschallenge, #20yearschallenge និង​ #30yearschallenge កំពុង​វាយ​លុក​ពេញ​​បណ្ដាញ​សង្គម​ខ្លាំង​ ពេល​ឈាន​ចូល​ឆ្នាំ ២០១៩​នេះ។ បើ​ទោះ​តារា​កូរ៉េ​មិន​សូវ​ ទំនោរ​ទៅ​ល្បែង​កម្សាន្ត​មួយ​នេះ​ ប៉ុន្តែ​អ្នក​គាំទ្រ​មិន​នៅ​ស្ងៀម​ឡើយ។ ពួកគេ​បាន​ប្រមូល​គាស់​កកាយ​រូបភាព​ពីមុន​ជា​ច្រើន​របស់​តារា​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន។

តួ​យ៉ាង​ សម្រាប់​តារា​សម្ដែង​ជើង​ចាស់​ Lee Young Ae ក្រុម​អ្នក​គាំទ្រ​បាន​ចម្រាញ់​យក​រូប​ថត​ជា​ច្រើន​របស់​នាង​ កាល​ពី​២០​ឆ្នាំ​មុន​ មក​បង្ហោះ​ និង​ផ្គូផ្គង​ជាមួយ​រូប​បច្ចុប្បន្ន ហើយ​បង្ក​ការ​ភ្ញាក់​ផ្អើល​បំផុត​ ព្រោះ​បើ​ក្រឡេកទៅ​មើល​រូបពីមុន និង​បច្ចុប្បន្ន​របស់​តួ​ស្រី​ចាំង​គីម ពិត​ជា​នៅ​តែ​ស្រស់ស្អាត។

ចង់​ដឹង​ថា​កាល​ពី​ ២០​ឆ្នាំ​មុន តារាស្រីវ័យ ៤៧ឆ្នាំនេះ មាន​សម្រស់​យ៉ាង​ណា​ និង​ប្លែក​ពី​បច្ចុប្បន្ន​ខ្លាំង​ប៉ុនណា? ទស្សនាដូចតទៅ៖ ២០ ឆ្នាំមុន

...២០ឆ្នាំក្រោយ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់