• 2019-01-20 02:07:12
  • ព័ត៌មាន

តារាកំប្លែង​ល្បី​ឈ្មោះ​ពីរ​រូប​ជួបគ្រោះ​ថ្នាក់ចរាចរណ៍​នៅព្រឹក​នេះ

  • 2019-01-20 02:07:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ភព​ពី​សមត្ថកិច្ច​ខេត្ត​ត្បូង​ឃ្មុំ​ឲ្យដឹងថា​តារាកំប្លែង​នាយ កុយ និង​នាយ​ ក្រឹន​បាន ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយ​រថ​យន្ត​បែក​កង់​ និង​បាន​រ៉េ​ចង្កួត​ទៅ​បុក​នឹង​ដើម​ឈើ។

នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ស្នកង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​សរសេរ​ថា​នៅ​វេលា​ម៉ោងជិត​៦ព្រឹក នាថ្ងៃនេះ លោក ជួង ជី ហៅ​នាកុយ បាន​រង​របួស​កែងដៃខាង​ស្តាំ និង​លោក ទេស សុជន ហៅ​នាក្រឹន គ្មាន​របួស។

ប្រ​ភព​ខាង​លើ​បន្តថា​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧៣ ក្នុង​ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បួងឃ្មុំ ដោយ​សារតែរថយន្តដែល​បើក​បរ​ដោយ​លោកជួង ជី ​បែក​កង់ និងបាន​រ៉េចង្កួតទៅ​បុក​ដើម​ឈើ​នៅ​ក្បែរ​នោះ។

ប្រ​ភពដដែល​សរសេរតៀតថា៖ «ទិស​ដៅ ​រថយន្ត បើកបរ​ពីខេត្តរតនគរី ​ទៅក្រុង​ភ្នំពេញ​ លុះ​មក​ដល់ចំណុច​កើតហេតុ ​បែក​កង់រេ​ចង្កូត បុក​ដើម​ឈើ​ដោយខ្លួនឯង​តែម្តង​  ករណីនេះ​ មិន​បណ្តាលឱ្យ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ង​រទេ»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់