• 2019-01-20 02:49:37
  • ស្ទីលតារា

អ្នកគាំទ្របែបមិនចាប់អារម្មណ៍ទេថា Jimin ធ្លាប់ស្លៀកខោម៉ូដនេះឡើងឆាក

  • 2019-01-20 02:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ក្នុង​កម្មវិធី "2018 Melon Music Awards” មាន​ចំណុច​ទាក់ទាញ​​មួយ​លើ​ខ្លួន​តារា​ចម្រៀង Jimin ដែល​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​បាន​ចាប់​អារម្មណ៍។

អំឡុង​ពេល​ចូលរួម​កម្មវិធី​ពាន​រង្វាន់​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ០១ ខែ​ធ្នូ​មក​នោះ ក្រុម​ចម្រៀង BTS បាន​ធ្វើ​ការ​ប្រគំ​តន្ត្រី​ជា​ពិសេស "Airplane pt.2” នៅ​ពី​មុខ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​របស់​ពួកគេ។ ប្រាកដ​ណាស់ ការ​ប្រគំ​តន្ត្រី​នោះ​ពិត​ជា​អស្ចារ្យ​ខ្លាំង ប៉ុន្តែ​ឈុត​សម្លៀកបំពាក់​របស់​តារា​ចម្រៀង Jimin ក៏​ទាក់ទាញ​មិន​ចាញ់​គ្នា​ប៉ុន្មាន​នោះ​ដែរ។

ពិត​ណាស់ បើ​ប្រិយមិត្ត​សង្កេត​មើល​ឲ្យ​ច្បាស់​លើ​ឈុត​សម្លៀកបំពាក់​របស់ Jimin ស្លៀក​ក្នុង​ការ​ប្រគំ​តន្ត្រី​នោះ ប្រាកដ​ណាស់​ថា ពិត​ជា​ឃើញ​មាន​ឡេវ​មួយ​ចំនួន​នៅ​ជុំវិញ​គូថ​​របស់​លោក។ ឈុត​នេះ​ដែរ ជា​ឈុត​មួយ​ថ្មី​ដែល ឃើញ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​បណ្ដាញ​សង្គម។ អ្វី​ដែល​ពិសេស​នោះ​គឺ​ថា ឡេវ​នៅ​ខាង​ក្រោយ​​នោះ គឺ​អាច​ប្រឡេះ​ចេញ​បាន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សង្កេត​ឃើញ​ថា តារា​ចម្រៀង Jimin ហាក់​មាន​ភាព​ជឿជាក់​ក្នុង​ការ​ប្រគំ​តន្ត្រី​ជា​ខ្លាំង អាច​មក​ពី​អ្នក​​រៀប​ចំ​ម៉ូដ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ឈុត​មួយ​នេះ ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​ថ្លោះធ្លោយ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ kstarlive ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់