- 2019-01-20 09:15:00
- ព័ត៌មាន
ពិតជាគួរឲ្យសោកស្ដាយ សាស្ត្រាចារ្យបង្ហាត់ចម្រៀង គង់ ណារី ទទួលមរណភាពថ្ងៃនេះ
- 2019-01-20 09:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាគួរឲ្យសោកស្ដាយ សាស្ត្រាចារ្យបង្ហាត់ចម្រៀង គង់ ណារី ទទួលមរណភាពថ្ងៃនេះ
ចន្លោះមិនឃើញ
សាស្ត្រាចារ្យបង្ហាត់ចម្រៀង គង់ ណារី បានទទួលមរណភាពនៅវេលាថ្ងៃត្រង់ ទី២០ខែមករានេះដោយរោគាពាធក្នុងវ័យ ៦៥ឆ្នាំ បន្ទាប់ពីសម្រាកព្យាបាលជិត២ខែ នៅមន្ទីរពេទ្យព្រះកុសមៈ។
ដំណឹងនេះត្រូវបានចែកចាយតាមរយៈ គណនីហ្វេសប៊ុករបស់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បញ្ជាក់ថាអ្នកគ្រូ គង់ ណារី បានទទួលមរណៈភាពហើយ និងសូមឲ្យសិល្បករសិល្បការិនីទាំងអស់ ចូលរួមរំលែកទុក្ខនិងពិធីបុណ្យ។
សាស្ត្រាចារ្យ គង់ ណារី ជាគ្រូបង្ហាត់ចម្រៀងមួយរួបនាទស្សវត្សទី៨០ ដោយធ្លាប់បង្ហាត់បង្រៀនតារាល្បីៗជាច្រើនដូចជា លោក ឃុំ ប៉ុណ្ណាដែត, ទិត្យ វិច្ឆិកា, ហង្ស ពិសី, យ៉ុង កន្និកា, លោក ទុយ, លោក អ៊ុក ណារីម និងតារាៗជាច្រើនរូបទៀតផងដែរ។
សពរបស់សាស្ដ្រាចារ្យ ត្រូវបានបញ្ជូនទៅវត្តស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីតម្កល់និងរៀបចំធ្វើបុណ្យតាមប្រពៃណី៕