• 2019-01-21 01:16:17
  • ព័ត៌មាន

នេះជាសមាជិក​ទី ៥​នៃក្រុម TXT ទាំងសង្ហា និង​ក្មេង ឯសមត្ថភាព​ក៏មិនណយដែរ

  • 2019-01-21 01:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាន​ចូល​ដល់​ថ្ងៃ​ទី​ ២១ ខែ​មករា​ (ម៉ោង​នៅ​កូរ៉េ)​ ផលិតកម្ម​ដ៏​ល្បី​ Big Hit បាន​បង្ហាញ​មុខ​សមាជិក​ថ្មី​ម្នាក់​ទៀត​របស់​ក្រុម​ចម្រៀង​ TXT។

បន្ទាប់​ពី​ Yeonjun, Soobin, Huening Kai និង​ Taehyun ពេល​នេះ​សមាជិក​ទី​ ៥​របស់​ TXT បាន​បង្ហាញ​ខ្លួន​ហើយ​ គឺ​ Beom Gyu។ សមាជិក​រូបនេះ​កើត​នៅ​ឆ្នាំ ២០០១ ក្នុង​ទីក្រុង​ Daegu និង​បាន​ចូល​ជ្រក​ក្រោម​ផលិតកម្ម Big Hit ប្រមាណ​ ៣ឆ្នាំ​មក​ហើយ។

យុវតារា​រូបនេះ​ធ្លាប់​ជា​អ្នក​លេងហ្គីតា​សម្រាប់​ក្រុម​ចម្រៀង​ប្រចាំ​សាលា។ ផ្អែក​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ Beomgyu នឹង​ក្លាយជា​អ្នក​កាន់​តួនាទី​ខាង​ច្រៀង​ និង​រាំ​នាំមុខ​ប្រចាំ​ក្រុម​ថ្មី។ ដូច​សមាជិក​ទាំង​ ៤​ផ្សេង​ទៀត​ដែរ នៅពេល​ដែល​បង្ហាញ​ខ្លួន​ភ្លាម ច្បាស់​ណាស់ ប្រាកដ​ជា​មាន​អ្នក​ចង់​ឃើញ​រូប​ពីមុនៗ​របស់​ពួកគេ​ម្នាក់ៗ​ជាក់ជា​មិនខាន។

ដូចនេះ​ដើម្បី​ ស្រាយ​មាន​មន្ទិល​នេះ​ សូម​ទស្សនា​ដូចខាង​ក្រោម៖

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់