• 2019-01-21 01:50:00
  • ភាពយន្ត

ច្បាស់ការហើយ! ទូរទស្សន៍ហ្វីលីពីនសម្រេច​យករឿង "ម្ចាស់ព្រះអាទិត្យ" មកផលិតជាថ្មី

  • 2019-01-21 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍​ល្បី​របស់​ហ្វីលីពីន GMA Network បាន​ប្រកាសជា​ស្ថាពរ​ ថា​ពួកគេនឹង​មាន​ចំណងដៃពិសេស​សម្រាប់​អ្នក​គាំទ្រ​ ដោយ​បាន​ទិញ​សិទ្ធិ​ផលិត​រឿង​ថ្មី​យក​លំនាតាម​រឿង​កូរ៉េ "ម្ចាស់​ព្រះអាទិត្យ”។

"ម្ចាស់​ព្រះអាទិត្យ” គឺ​ជា​ភាពយន្ត​ភាគ​កូរ៉េ​របស់​ទូរទស្សន៍កូរ៉េ KBS ដែល​មាន​ការ​គាំទ្រ​ខ្លាំង​មិនធម្មតា​ទូទាំង​ពិភពលោក និង​ជា​ការ​សម្ដែង​របស់​ Song Joong Ki និង​ Song Hye Kyo។ គម្រោង​ក្នុង​ការ​ផលិត​រឿង​នេះ​ ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវការ​តាម​រយៈ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ទូរទស្សន៍​ហ្វីលីពីន GMA Network កាល​ពីពេល​ថ្មីៗ​នេះ​។ បើ​តាម​ការ​ប្រកាស​ បាន​ឲ្យ​ដឹង​ថា​ រឿង​នេះ​គ្រោង​នឹង​ធ្វើ​ឲ្យ​ចេញ​ជា​រូបរាង​នៅ​ឆ្នាំ​នេះ។

ភាពយន្ត​ភាគ​កូរ៉េ "ម្ចាស់​ព្រះអាទិត្យ”

សម្រាប់​តួ​សម្ដែង​វិញ ក៏​មាន​ព័ត៌មាន​ល្ហេចល្ហៀង​ថា​ តំណែង​តួ​ឯក​ធំៗ​ ប្រហែល​ជា​ធ្លាក់​ទៅ​លើ​ ប្ដី​ប្រពន្ធ​ Dingdong Dantes និង​ Marian Rivera រួម​ជាមួយ​នឹង​តារាសម្ដែង​  Jennylyn Mercado ព្រម​ទាំង​ Alden Richards។

ទោះ​ជា​យ៉ាង​ណា​ បើ​តាម​លោកស្រី​ Lilibeth Resonable ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ទូរទស្សន៍​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​តួ​សម្ដែង​ ពួកគេ​មិនទាន់​បាន​ពិភាក្សា​គ្នា​ថា​គួរ​ជ្រើស​យក​អ្នកណា​ទេ តែ​ក្រុមការងារ​កំពុង​សិក្សា​យ៉ាងយកចិត្តទុកដាក់​ពីរឿងនេះ និង​ឆ្លៀត​បញ្ជាក់​ថា តួ​សម្ដែង​គឺ​ជ្រើស​សុទ្ធ​តែ​អ្នក​ខ្លឹមៗ៕ ​

ប្រភព៖ Team Dantes ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់