• 2019-01-21 04:01:19
  • ចម្រៀង

៩ ភាសាប្រជុំគ្នាក្នុងចម្រៀង ១បទពីរឿង "Friend Zone" ក្នុងនោះក៏មានភាសាខ្មែរដែរ

  • 2019-01-21 04:01:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​ក្នុង​រឿង​ Friend Zone កំពុង​ទទួល​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ ដោយសារ​ក្នុង​បទ​នេះ​ច្រៀង​ជា​ភាសា​ជាតិ​ និងអន្តរជាតិ​ដល់ទៅ ៩ភាសា។

បទ​ចម្រៀង​មាន​ចំណងជើង​ថា​ "Kit Mark” បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការលើ​ Channel YouTube របស់ផលិតកម្ម​ GDH កាល​ពី​ថ្ងៃទី​ ១៨ ខែមករា​ ឆ្នាំ ២០១៩។ វា​ជា​បទ​ចម្រៀង​របស់​ភាពយន្ត​ខ្នាតធំ​របស់​ថៃ​មាន​ចំណងជើង​ថា​ "Friend Zone” ដែល​ជា​ការ​សម្ដែង​របស់ Nine Naphat និង​ Baifern Pimchanok។

ជាក់ស្ដែង​បទ​ថ្មី​នេះ​ ពិត​ជា​ប្លែក​ពី​បទ​ផ្សេង​ទៀត​ ដោយសារ​វា​ប្រជុំ​ទៅ​ដោយ​ភាសា​ជា​ច្រើន​ដល់ទៅ​​ ៩ និងជា​ការរួមសហការគ្នាច្រៀង​ពីតារា​ខ្មែរ (កញ្ញា ឡូរ៉ា ម៉ម) តារាឡាវ ថៃ ហ្វីលីពីន វៀតណាម ចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា។

តោះ! ចង់ដឹង​ថា​ប្លែក​អារម្មណ៍​យ៉ាង​ណា​ទស្សនា​ដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់