• 2019-01-21 04:15:00
  • ព័ត៌មាន

មើលវីដេអូរៀបការអស់ខ្ទង់ម៉ឺនដុល្លាររបស់ នី រតនា ទើបដឹងថាសម្រិតសម្រាំងខ្លាំងយ៉ាងពិសេស

  • 2019-01-21 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក នី រតនា និង​ភរិយា ​ទើប​តែ​បញ្ចប់​ជីវិត​នៅ​លីវ ​ដោយ​បាន​ចូល​រោង​ជ័យ​កាល​ពី​ថ្ងៃ​១៨ ខែ​ មករា ​ថ្មី​ៗ​នេះ ​នៅ The Premier Center Sensok ​ដោយ​អញ្ជើញ​ភ្ញៀវ​ចូល​រួម​ជាង​១០០​តុ។ ក្នុង​ពិធី​យ៉ាង​អធិកអធម​នេះ ​មាន​តារា​ល្បី​ៗ​ជា​ច្រើន​បាន​ចូល​រួម​ជូន​ពរ​ ដល់​គូ​ស្វាមីភរិយា​ថ្មី​ យ៉ាង​មាន​សុភមង្គល។

លើស​ពី​នេះ ​បើ​និយាយ​ពី​ការ​ចំណាយ​ផ្សេង​ៗ​ក្នុង​អាពាហ៍ពិពាហ៍​នេះ​វិញ ក៏​មាន​ចំនួន​ខ្ទង់​ម៉ឺន​ដុល្លារ​ផង​ដែរ ​ដោយ​គេ​ឃើញ​ទាំង​ការ​តុប​តែង​មុខ​រោង​មាន​ផ្កាភ្ញី​ស្រស់​ស្អាត ​ព្រម​ទាំង​គ្រឿង​រណ្ដាប់​ផ្សេង​ៗ​សុទ្ធ​តែ​ប្រណិត​ៗ។ ជាក់​ស្ដែង​​ដូច​ជា ​ថ្លៃ​ម្ហូប​ការ​ចន្លោះ​ពី ២៧០០០ដុល្លារ-៣០០០០ដុល្លារ ចំនួន​១០០​តុ (សាគួរ​១០​តុ បន្ថែម​) ​សម្អាងការ ចំណាយ​អស់​៨០០០ដុល្លារ (តម្លៃ​ស្គាល់​គ្នា​) ។

ទាំង​ការ​ចំណាយ​លើ​ថ្លៃ​ទីតាំង​មង្គលការ ថត Pre-Wedding ​រួម​ទាំង​រ៉ូប​កាត់​នំ​របស់​កូន​ក្រមុំ​ទៀត​នោះ ​មិន​ក្រោម​ម៉ឺន​ដុល្លារ​នោះ​ទេ​ព្រោះ​គ្រប់​យ៉ាង​រៀប​ចំ​ឡើង ​សុទ្ធ​តែ​ល្អ​ប្រណិត ​លំដាប់​ៗ​តែ​ម្ដង។ ម្យ៉ាង​វិញ​ទៀត ប្តី​ប្រពន្ធ​វ័យ​ក្មេង​ទាំង​ពីរ​ បាន​ហោះ​ចេញ​ទៅ​ក្រៅ​ប្រទេស​កាល​ពី​ព្រឹក​មិញ​នេះ​ ដើម្បី​ក្រេប​ច័ន្ទ​ទឹក​ឃ្មុំ​ សម្រាប់​ជីវិត​គូ​របស់​ពួក​គេ​ផង​ដែរ ដោយ​លោក​ រតនា បង្ហើប​ថា ច្រើន​ប្រទេស​ទៀត​ផង។​

តោះ​ ចង់​ដឹង​ពិធី​រៀបការ​របស់​លោក នី រតនា សម្រិត​សម្រាំង​ពិសេស​យ៉ាង​ណា ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភពវីដេអូ៖ Fast Films & Photography​​​ ប្រភពវីដេអូ៖ CHANLY VOEURN

អត្ថបទ៖ លឹម សុនា

មតិយោបល់