• 2019-01-21 04:40:00
  • ចម្រៀង

ប៉ាវ ផ្លយ បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​ "ទេព​និមិត្តត្រាវកុដ្ឋ" តែង​ខ្លួន​ដល់​ទៅ​៣​ឈុត​ដោយ​សារ​មូល​ហេតុ​១

  • 2019-01-21 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​លោក​ ប៉ាវ ផ្លយ​ ដែល​ជា​តារា​ចម្រៀង​ម្ចាស់​បទ "អតីត" បាន​បញ្ចេញ​វីដេអូ​ចម្រៀង​មួយ​បទ ដែល​និពន្ធ​បទ​ភ្លេង​និង​ទំនុក​ច្រៀង​ដោយ​ខ្លួន​ឯង​ចំណង​ជើង​ថា "ទេព​និមិត្ត​ត្រាវ​កុដ្ឋ"។

លោក ប៉ាវ ផ្លយ

តាម​រយៈ​វីដេអូ​ចម្រៀង​ តារា​រូប​នេះ​បាន​តែង​ខ្លួន​ដល់​ទៅ​៣​ឈុត​ឯណោះ​ មាន​តាំង​ពី​ឈុត​ជា​ដង្ខៅ ឈុត Deadpool និង​ឈុត​ចិន គឺ​ដោយ​សារ​តែ​បទ​ចម្រៀង​នេះ​ច្រៀង​៣​ភាសា ហើយ​ជន​ទាំង​៣​រូប​នោះ​សុទ្ធ​តែ​ស្រលាញ់​នារី​ខ្មែរ។ ដូច្នេះ​ហើយ​លោក​សម្រេច​ចិត្ត​ស្លៀក​ពាក់​ទាំង​៣​ឈុត​ ក្នុង​គោល​បំណង​បង្ហាញ​ពិភពលោក​ថា អ្នក​ណា​ក៏​ស្រលាញ់​ពេញ​ចិត្ត​នារី​ខ្មែរ​ដែរ ដោយ​សារ​តែ​ចរិត​រម្យទម​និង​ស្លៀក​ឈុត​អប្សរា​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​ដ៏​ទន់​ភ្លន់។

ឈុត​ផ្សេងៗ​ដែល​លោក​បង្ហាញ​ក្នុង​វីដេអូ​ចម្រៀង

នារី​ខ្មែរ​មួយ​រូប​នេះ​ ប្រៀប​បាន​ដូច​ជា​ទេពអក្សរ​ឬ​ទេព​និមិត្ត​ដែល​បង្ហាញ​ខ្លួន​ឲ្យ​គេ​បាន​ឃើញ ធ្វើ​ឲ្យ​បុរស​គ្រប់​គ្នា​​បាក់​ចិត្ត​ស្រលាញ់។

បើ​ចង់​ដឹង​កាន់​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់