- 2019-01-22 04:25:00
- ភាពយន្ត
"Detective Pikachu" បញ្ចេញវីដេអូថ្មីមួយទៀត មើលហើយដឹងតែសើច
- 2019-01-22 04:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"Detective Pikachu" បញ្ចេញវីដេអូថ្មីមួយទៀត មើលហើយដឹងតែសើច
ចន្លោះមិនឃើញ
ឆាប់ៗនេះភាពយន្តខ្នាតធំប្រភេទវីដេអូហ្គេមដែលមានចំណងជើងថា Detective Pikachu នឹងបង្ហាញខ្លួនជាផ្លូវការនៅខែឧសភាខាងមុខ ដែលតួអង្គធំគឺ Pikachu គឺជាសំឡេងរបស់តារាសម្ដែង Ryan Reynold។
បន្ទាប់បង្ហាញវីដេអូ Trailer ទី១ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ រឿងនេះកាន់តែធ្វើឲ្យមនុស្សជាច្រើនទន្ទឹងរង់ចាំទស្សនាកាន់តែច្រើន។ ជាក់ស្ដែងទើបតែថ្មីៗនេះ វីដេអូឃ្លីបខ្លីមួយទៀតត្រូវបានចែកចាយជាបន្តពេញអ៊ីនធើណិត នៅពេលតួអង្គ Pikachu ចេញផោម ព្រោះក្រពះរំលាយអាហារមិនបានល្អ។ នេះជាឈុតឆាកកំប្លែងខ្លីមួយប៉ុណ្ណោះក្នុងរឿង ដូចនេះច្បាស់ណាស់អ្នកគាំទ្រជាច្រើនជឿជាក់ថាក្នុងរឿងនេះ នឹងប្រជុំទៅដោយប្លង់កំប្លែងៗជាច្រើនទៀត។
សូមរម្លឹកផងដែរថា “Detective Pikachu” និយាយពីជំនួបរវាង Pikachu និង Tim (សម្ដែងដោយ Justice Smith) ដែលជាកូនប្រុសអ្នកស៊ើបការណ៍សំងាត់ម្នាក់។ អ្នកស៊ើបការណ៍រូបនោះបានបាត់ខ្លួនដោយអាថ៌កំបាំងបំផុត បង្កឲ្យកូនប្រុសឆ្ងល់ជាខ្លាំង។ Tim ជាមនុស្សម្នាក់គត់ដែល អាចឮ និងយល់ពី Pikachu។ អ្នកទាំង ២បានរួមដៃគ្នា ចាប់ផ្ដើមប្រតិបត្តិការតាមស៊ើបពីការបាត់ខ្លួនរបស់ឪពុក Tim។
ងាកមកវិញ រឿងនេះជាការដឹកនាំរបស់អ្នកដឹកនាំ Rob Letterman បុរសម្នាក់ដែលមានបទពិសោធន៍ក្នុងការដឹកនាំភាពយន្តខ្នាតធំប្រភេទលាយបញ្ចូលគ្នារវាងឈុតឆាកហក់លោតពិតៗ និងបច្ចេកទេសកាត់តប្លែកភ្នែកមិនគួរឲ្យជឿ (CG)។ ដោយឡែក “Detective Pikachu” នេះដែរ ក៏នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១០ ខែឧសភាខាងមុខ៕
ខាងក្រោមជា Trailer ដំបូង៖