• 2019-01-22 09:10:00
  • ស្ទីលតារា

ប៉ុន្មាន​សន្លឹក​បង្ហាញ​ស្ទីល​តារា​ម៉ូដែល​ខ្មែរ​ថត​ជាមួយ​ពស់ ស្អាត​ឡូយ​មិន​ចាញ់​បរទេស

  • 2019-01-22 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ អាជីព​ផ្នែក​ម៉ូដែល​កំពុង​តែ​ត្រូវ​ទទួល​​បាន​ការ​ពេញ​និយម​ជា​បន្តបន្ទាប់ ដូច្នេះ​ហើយ​ទើប​ការ​ស្វែង​រក​អ្វី​ដែល​ប្លែក​ មក​បង្ហាញ​ទស្សនីយភាព​អ្នក​ពេញ​ចិត្ត​វិស័យ​នេះ​ពិត​ជា​សំខាន់។

ថ្មីៗ​នេះ​លោក​ Arnaud Adibou ​ជន​ជាតិ​ខ្មែរ​កាត់​បារាំង​ដែល​ជា​អ្នក​គ្រប់​គ្រង​តារា​ម៉ូដែល​ក្នុង​ស្រុក​បី​រូប​គឺ នេត រក្សា ម៉ូដែល​ ខ្មែរ​​កាត់​បារាំង Marianne Clais និង ប្រាសាទ ដាវី បាន​រៀប​ចំ​ការ​ថត​រូប​មួយ​ពោរពេញ​ទៅ​ដោយ​ការ​ច្នៃ​ប្រឌិត​ និង​មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​ថត​រូប​សញ្ជាតិ​បារាំង​ដ៏​ល្បី​ លោក Jeremie Montessuis ផង​ដែរ។

ថ្លែង​មក​ប្រាប់​ Sabay លោក Arnaud បាន​និយាយ​ថា​ខ្លួន​ពិត​ជា​រីករាយ​ដែល​បាន​សហការ​ជាមួយ​សារព័ត៌មាន​ Sabay ក្នុង​ឱកាស​នេះ​ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​ថ្មី អ្នក​នៅ​ក្នុង​ស្រុក​មិន​ធ្លាប់​បាន​ជួប​ពី​មុន​មក។ "គោល​បំណង​នៃ​ការ​ថត​រូប​ស្ទីល​នេះ គឺ​ចង់​បង្ហាញ​ថា​ប្រទេស​កម្ពុជា​ក៏​មាន​តារា​ម៉ូដែល​មាន​សមត្ថភាព​អាច​បង្ហាញ​នូវ​អ្វី​ថ្មីៗមិន​ចាញ់​តារា​ម៉ូដែល​បរទេស​ និង​ព្រម​ទាំង​មិន​ចាំ​បាច់​ស្លៀក​ពាក់​ស៊ិចស៊ី​ខ្លាំង​ពេក​​ផង​ដែរ។" លោក Arnaud បាន​បញ្ជាក់​ថា​ដូច្នេះ។ ចំពោះ​ការ​ថត​រូប​លើក​នេះ​គឺ​គ្រាន់​តែ​ប្រើ​សត្វ​ពស់ ប៉ុន្តែ​លើក​ក្រោយ​នឹង​កាន់​តែ​មាន​ Concept ប្លែកៗ​ទៀត​សម្រាប់​ថត​រូប​ ដែល​ធ្វើ​អ្នក​ស្រលាញ់​វិស័យ​នេះ​កាន់​តែ​ប្លែក​អារម្មណ៍​។

ក្នុង​ការ​ថត​រូប​នោះ​មាន​ការ​សហការ​ជាមួយ​លោក Jeremie Montessuis ជា​អ្នក​ជំនាញ​ថត​រូប​ ព្រម​ទាំង​សហការ​ដោយ​លោក យុន រតនៈ និង Oliva Kong ចំពោះ​ម៉ូដ​សម្លៀក​បំពាក់​ច្រើន​ឈុត​។ ក្នុង​នោះ​ក៏​មាន​ចូលរួម​ផាត់​មុខ​ដោយ Yves Rocher Cambodia និង​ផ្ដល់​ទីតាំង​ថត​ដោយ Penh House & Jungle Addition Hotel។

នេះ​ជា​បណ្ដា​រួប​ថត​ប្លែក​និង​ស្រស់​ស្អាត​ដែល​ថត​បាន៖

Photography: Jeremie Montessuis

Models: Marianne Clais, Raksa Neth, Zoey Davih

Clothing: Yun Rottanak, Oliva Kong

Hair and Makeup: Yves Rocher Cambodia

Agent: Arnaud Adibou

Location: Penh House & Jungle Addition Hotel

​​

អត្ថបទ៖ ធារ៉ូ

មតិយោបល់