• 2019-01-23 02:10:00
  • ជីវិតតារា

វាសនាមើលមិនឃើញ! មិនស្មានថា​ គ្រាន់​តែ​ចេញមុខនៅ​កន្លែង​នេះ​ Toey មានឱកាសក្លាយជាតារា

  • 2019-01-23 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ថៃ​ Toey Jarinporn គឺជា​តារា​ស្រី​ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​ មិនចាញ់តារាៗ​ផ្សេង​ទៀត​នៅ​ប្រទេស​ថៃ​ទេ។ នាង​តែង​គ្រង​តំណែង​ជា​តួ​ធំៗ​នៅ​ក្នុង​រឿង​ ពិសេស​ក្ដោប​បាន​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ធំៗ​ជា​ច្រើន។ ប៉ុន្តែ​និយាយ​ពី​ពេល​ ដំណើរ​ដើមទង​ ថា​តើ​​នាង​ចូល​សិល្បៈ​ដំបូង​ដោយ​របៀប​ណា​នោះ​ កម្រ​មាន​អ្នក​ដឹង​ណាស់។

យ៉ាង​ណា​មិញ​ Toey បាន​ប្រាប់​ថា​ ប្រមាណ​ ១០​ឆ្នាំ​មុន​ នាង​បាន​លេង​បណ្ដាញ​សង្គម​មួយ​មាន​ឈ្មោះ​ថា​ Hi-5 ហើយ​មនុស្ស​ជា​ច្រើន​បាន​យក​យក​នាង​បង្ហោះ​តៗគ្នាលើ​វិបសាយ​ដ៏​ល្បី របស់​ថៃមាន​ឈ្មោះ​ថា​ Dek-D។ ចាប់​ពីពេល​នោះ​ កេរ្តិ៍ឈ្មោះ​របស់​នាង​ក៏​ល្បី​សុសសាយ​ រហូត​ត្រូវ​មហាជន​លើក​ថា​ជា​ តារា​បណ្ដាញសង្គម។

Toey និយាយថា៖ "វា​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​យុវភាព​របស់​ខ្ញុំ។ មនុស្ស​ជា​ច្រើន​បាន​បង្ហោះ​រូបភាព​ខ្ញុំ​ជា​បន្តបន្ទាប់​លើ​ វិបសាយ​ Dek-D ហើយ​ពេលនោះ​ខ្ញុំ​ទទួល​មតិ​យោបល់​ជា​ច្រើន​ត្រឡប់​មក​វិញ។ គ្រប់​គ្នា​ហៅ​ខ្ញុំ​ថា​ជា​តារា​បណ្ដាញ​សង្គម​ ប៉ុន្តែ​ខ្ញុំ​មិនគិត​ថា​ខ្ញុំជា​តារា​សង្គម​អីទេ"។

នាង​បន្ត​ថា​ "បើ​សិន​សួរ​ខ្ញុំ​ថា​ អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ត្រឡប់​មកវិញ​ពី​វិបសាយ​នេះ​ ខ្ញុំ​នឹង​ឆ្លើយ​ភ្លាម​ថា​ ខ្ញុំ​ទទួល​បាន​ការងារដ៏​ល្អ​មួយ”។

សូម​ជម្រាប​ជូន​ថា​ Toey ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ២០០៦ ឯរឿង​ដែល​នាង​សម្ដែង​មុន​គេ​មាន​ចំណងជើង​ថា "Rak Hun Sa Karaoke”។ រយៈ​ពេល​ជាង​ ១០​ឆ្នាំ​លើ​វិថី​សិល្បៈ​ តារា​ស្រី​កើត​ឆ្នាំ​ ១៩៩០​នេះ​បាន​វិវត្ត​ខ្លួន​យ៉ាង​ល្អ​ ប្រជាប្រិយភាព​របស់​នាង​កាន់​តែ​កើន​ឡើង​ៗ ហើយ​នេះ​ជា​សមិទ្ធផល​ត្រចះត្រចង់​សម្រាប់​ជីវិត​របស់​នាង៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់