• 2019-01-24 01:48:00
  • ព័ត៌មាន

វីដេអូ​ជុំសមាជិក​ទាំង ៥ របស់ TXT បញ្ចេញ​ហើយ និង​កំពុង​កក្រើកពេញ YouTube

  • 2019-01-24 01:48:00
  • ចំនួនមតិ 39 | ចំនួនចែករំលែក 147

ចន្លោះមិនឃើញ

សមាជិក​ទាំង​ ៥​របស់​ TXT កំពុង​ក្លាយ​ជា​ក្រុម​តារា​ប្រុស​ថ្មី​ដែល​ទាញ​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ ក្រោយ​បង្ហាញ​ខ្លួន​ម្នាក់ម្ដង​នាពេល​កន្លងមក។

នៅថ្ងៃទី​ ២៣ ខែ​មករា​នេះ​ ផលិតកម្ម​ Big Hit ក៏​បាន​បញ្ចេញ​វីដេអូថ្មី​ ណែនាំខ្លួន​សមាជិក​សរុប​ទាំង​ ៥​នាក់។ ឃ្លីបវីដេអូ​នេះ​ បង្ហាញ​ពីសកម្មភាព​សប្បាយ​រីករាយ​របស់​សមាជិក​ក្មេងៗ​ទាំង​អស់ ហើយ​តាម​រយៈ​វីដេអូ​នេះ​ដែរ ឃើញ​ថា​ ពួកគេ​លេង​សើច​ដាក់គ្នាទៅវិញទៅមក មានទាំង​រាំ និង​រីករាយ​នឹង​សកម្មភាព​ផ្សេងៗ​ជុំគ្នា។

ទស្សនា​វីដេអូ​ខាងក្រោម៖

សម្រាប់​ពាក្យ​ពេញ​របស់​ TXT មាន​ន័យ​ថា​ TOMORROW X TOGETHER មាន​សមាជិក​ទាំង​អស់​ ៥នាក់។ ក្នុង​នោះ​រួម​មាន៖ Yeonjun, Soobin, Hueningkai, Taehyun និង​ Beomgyu សុទ្ធ​តែ​ក្មេងៗ មានអាយុ​ ២០​ឆ្នាំចុះ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់