• 2019-01-24 07:25:00
  • ចម្រៀង

«តស៊ូ» បទ​ចម្រៀង​លើក​ទឹក​ចិត្ត​ ពី​តារា​ចម្រៀង​ខ្មែរ​នៅ​កាណាដា កែវ ណាត

  • 2019-01-24 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក កែវ​ ណាត​ ជា​តារា​ចម្រៀង​ខ្មែរ​រស់​នៅ​កាណាដា​ ដែល​ល្បី​ឈ្មោះ​តាម​រយៈ​បទ​ចម្រៀង​ដូច​ជា "ម្ដង​ទៀត" និង​បទ "តើ​អូន​ដឹង​ទេ​" ជា​ដើម ពេល​នេះ​លោក​​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​មួយ​ទៀត​ហើយ​ចំណង​ជើង​ថា "តស៊ូ" ដែល​មាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ​ជាង ៣៣​ម៉ឺន​ដង​ទៅ​ហើយ​នៅ​លើ​ហ្វេស​ប៊ុក។

ក្នុង​បទ​ចម្រៀង​នេះ​​ កែវ ណាត​ បាន​ច្រៀង​បង្ហាញ​ពី​ការ​តស៊ូ​ក្នុង​ជីវិត​មិន​ថា​ជា​លំបាក​ប៉ុណ្ណា ដើម្បី​ឲ្យ​ជីវិត​មាន​ន័យ​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​បទ​ចម្រៀង​នេះ​ គឺ​វា​មាន​លក្ខណៈ​ប្លែក​ ដោយ​មាន​ទំនុក​ភ្លេង​​យ៉ាង​ទាក់ទាញ ជា​ពិសេស​គឺ​​តារា​រូប​នេះ​ក៏​បាន​បង្ហាញ​ពី​ក្បាច់​រាំ​​យ៉ាង​រស់​រវើក​​ទៀត​ផង។ គូស​បញ្ជាក់​ថា​បទ​ចម្រៀង​នេះ​គឺ​លោក​សរសេរ​ទំនុក​ច្រៀង​ដោយ​ខ្លួន​ឯង ព្រម​ទាំង​ជា​ផលិត​ករ​ផង​ដែរ។

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់