• 2019-01-24 09:00:00
  • ជីវិតតារា

ឡូយកប់! មិនមែនលើកទី១ ម៉ាក សែនសូនីតាទទួលកាដូពីម្ចាស់ស្នេហ៍សុទ្ធតែប្រេនៗ (មានវិដេអូ)

  • 2019-01-24 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារាសម្តែងឆ្នើម​ និងអ្នកជំនួញស្រីក្មេងវ័យបើនិយាយពីចំ​ណង​ស្នេហ៍​រវាង​ស្រី​ស្អាត​រូបនេះ ​និង​ គូស្នេហ៍​លោក​ ​ប៉ុល​ ​វិ​បូ​ ​កាន់តែ​ផ្អែមល្ហែម​ និង ​ស៊ីជម្រៅ​ពីមួយថ្ងៃទៅមួយថ្ងៃ ​ទាំងរឿងឯកជននិងមុខជំនួញរួមគ្នា។​ ​ ​អ្វី​ដែល​ចាប់​អា​រម្ម​ណ៍​ថ្មី​ៗ​នេះ​គូស្នេហ៍​មួយគូ​នេះ​ទើប​ត្រលប់​មក​ពី​ដើរ​លម្ហែ​នៅ​ប្រទេស​រុស្សី​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​តូ​តា​ ​ទទួល​បាន​កាដូ​កាបូបស្ពាយ​ម៉ាក LV​ (​Louis Vuitton)​យ៉ាង​ស្រស់​ស្អាត​ពី​គូស្នេហ៍​ដែល​មាន​តម្លៃ​ប្រមាណ​​​ ១៤៤,០០០.០០ បាតបើគិត​ជាដុលា្លរ​អាមេរិកគឺ ៤០០០​​ដុលា្លរ។​ ​

​យ៉ាងណាមិញអាចសង្កេតបានជាមួយនឹង​អារម្មណ៍​រីករាយ​ដោយ​ការ​ពេញចិត្ត​កាបូបម៉ាកល្បីដ៏ស្រស់ស្អាតនេះ ​តូ​តា​ ​បាន​សរសេរក្នុងសារបង្ហោះក្នុងផ៊េក ផ្ទាល់ខ្លួនថា"​និយាយលេងសោះទិញឲ្យមែន បើដឹងនិយាយបានអីចឹង និយាយរហូតហើយណា​"​អមជាមួយឈ្មោះគូស្នេហ៍ក្នុងកាបូបទៀត​ ​ជាកាដូឆ្នាំថ្មី ២០១៩ សូម្បី​ ​គង់​ ​វង្ស​យ៉ា​ទី​ ​ជា​មិត្តភក្តិ​ក៏​សរសើរ​ថា​ស្វី​ត​ចំពោះ​ ​តូ​តា​ ​ផង​ដែរ​ ​។​

​គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកដំបូងទេមា​ទេ​ដែល​គូស្នេហ៍​របស់តារាស្រីរូបនេះទិញ​កាដូ​ឱ្យ​​បែបនេះ​ ​ព្រោះ​អ្នក​ទាំងពីរ​តែង​ទិញ​កាដូ Surprise គ្នា​នៅក្នុង​ឱកាស​ពិសេស​ទៅវិញទៅមកជារឿយៗហើយនឹងឧស្សហ៍នាំគ្នាចេញដើរលេងក្រៅប្រទេសនិងជុំវិញដំបន់ទេសចរណ៍ស្រុកខ្មែរជាញឹកញាប់ គ្រាន់តែមិនទាន់ប្រកាសថាចូលរោងជ័យថ្ងៃណាប៉ុណ្ណោះបើនិយាយពីស្វីតមួយគូនេះក៏មិនធម្មតាដែរចង់លើសជាតិស្ករហើយមានពេលខ្លះប្រភពមិត្តភក្តិជិតស្និតលួចខ្សឺបប្រាប់ថាតារាស្រីរូបនេះហៅគូស្នេហ៍ប្តីៗពេញមាត់ទៅហើយនៅខាងជីវិតឯកជនរបស់អ្នកទាំងពីរ៕​

ចង់ដឹងច្បាស់យ៉ាងណាមើលរូបភាពខាងក្រោម៖

រូបភាព &​ វីដេអូ យកពី IG៖ ​កញ្ញ ម៉ាក សែនសូនីតា

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម