• 2019-01-25 03:40:00
  • ព័ត៌មាន

Wanna One ទប់ទឹកភ្នែកមិនជាប់ ក្នុងថ្ងៃទីមួយ នៃការប្រគំតន្ត្រីចុងក្រោយរបស់ពួកគេ

  • 2019-01-25 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 819

ចន្លោះមិនឃើញ

ត្រឹម​តែ​ថ្ងៃ​ទី​មួយ​ប៉ុណ្ណោះ រាល់​សមាជិក​ក្រុម Wanna One បាន​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​ទប់​ទឹក​ភ្នែក​មិន​ជាប់​ក្នុង​ការ​ប្រគំ​តន្ត្រី​ចុង​ក្រោយ មុន​រំសាយ​ក្រុម​របស់​ពួកគេ។

កាល​ពី​ថ្ងៃ​ទី ២៤ ខែ​មករា​នេះ ក្រុម​ចម្រៀង Wanna One បាន​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​សម្រាប់​​ការ​​ប្រគំ​តន្ត្រី​ចុង​ក្រោយ "Therefore” របស់​ពួកគេ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន Gocheok Sky Dome ក្នុង​ទីក្រុង Seoul។ ក្នុង​ការ​ប្រគំ​តន្ត្រី​នោះ​ដែរ ក្រុម​ចម្រៀង​មួយ​នេះ មិន​ត្រឹម​តែ​សម្ដែង​បទ​ពេញ​និយម​ល្បី​ៗ​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ថែម​ទាំង​បង្ហាញ​ការ​សម្ដែង​ជា​ពិសេស ដែល​អ្នក​គាំទ្រ​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​ទៀត​ផង។ ទោះ​បី​ជា​ក្រុម​ចម្រៀង​មួយ​នេះ បាន​បំពេញ​តម្រូវ​ការ​សម្រាប់​អ្នក​គាំទ្រ​យ៉ាង​ល្អ​អស្ចារ្យ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​អ្វី​ៗ​បាន​ប្រែ​ទៅ​ជា​ក្ដុកក្ដួល សោកសៅ ខណៈ​សមាជិក​ក្រុម Ong Seongwu, Lee Daehwi, Park Woojin និង Park Jihoon បាន​ទប់​ទឹក​ភ្នែក​របស់​ពួកគេ​មិន​ជាប់ អំឡុង​ពេល​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី។

ក្រោយ​បញ្ចប់​ពាក្យពេចន៍​របស់​ពួកគេ រាល់​សមាជិក​ក្រុម​ទាំង​អស់​បាន​បង្ហាញ​ក្ដី​អំណរ​អរគុណ​ចំពោះ​អ្នក​គាំទ្រ​ទាំង​អស់​ ដែល​តែង​តែ​ផ្ដល់​ការ​ស្រឡាញ់ និង​លើក​ទឹក​ចិត្ត​កន្លង​មក៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ kstarlive ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់