• 2019-01-25 04:06:00
  • ស្ទីលតារា

ស្អាតអស់ទាស់​! ឈុតច្រើនម៉ូដពី រឿន ណាតបង្អួតរាងដ៏ស្រឡូនក្នុងឈុតសមោសរដូចទេពធីតា

  • 2019-01-25 04:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា រឿន ណាត បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា​ឆ្នាំ ២០១៨ ដែល​ធ្លាប់​ធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​​ខ្លាំងលើ​រូបនាង​បន្ទាប់ពី​បង្ហាញខ្លួន​ជា​តំណាងឱ្យ​ប្រទេសកម្ពុជា​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​សម្រស់ Miss Universe 2018 នៅ​ប្រទេស​ថៃ កាលពីពេល​កន្លង​ទៅរួចមកនោះ បានធ្វើឱ្យអ្នកគាំំទ្រ​ភ្លឹកភ្នែកមិនតិចទេ​តាមរយៈ​រូបថត​ថ្មីៗជាច្រើនគ្រប់ការចូលរួមក្នុងកម្មវិធីធំតូចនិមួយៗ ការថតស្ពតផ្សាយពិណិជ្ជកម្មនានា ការប្រឡូកក្នុងការថតខ្សែភាពយន្ត គឺក្តាប់ឱកាសច្រើន ពិសេសនាង​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់ខ្លួនកាលពីពេលថ្មីកន្លងទៅនេះមិនថារូបភាពបែបសម្លៀកបំពាក់ប្រពៃណីខ្មែរ ស៊ិចស៊ី​​​និងទាំងរ៉ូបសមោសស្រស់ស្អាត​ពិសេសដងខ្លួនដល់ស្រលូនខ្ពស់ស្រលះរបស់តារាម៉ដែលរូបនេះពិតធ្វើឲ្យស្រីៗជាច្រើនពិតជាប្រាថ្នាចង់បានរូបសម្រស់ដ៏ស្រស់បែបនេះផងដែរ។

ជាក់ស្តែង​រូបច្រើនសន្លឹកបាន​បង្អួតដងខ្លួនដ៏ស្រស់ស្អាតចាយ​សម្រស់​ដ៏ស្រស់សោភាជាមួយធម្មជាតិ ​បង្ហាញ​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទាក់ទាញ រំលេច​នូវ​រូបរាង​ស្រ​ឡូ​ន​ស្អាតគួរឱ្យ​ចង់​គយគន់​សម្រស់ធម្មជាតិរបស់​នាង។ ពិសេសទឹកមុខបវរកញ្ញា​ចក្រវាល ពិតជាមានភាពជឿជាក់មិនធម្មតាចំពោះរូបរាងកាយរបស់ខ្លួនគឺមិនខ្លាចបង្អួតរូបរាងដ៏ស្រស់ស្អាតជាមួយនឹង​ស្ទីល​ថតរូប​​ជាច្រើនហើយគ្រប់​ប៉ុស្ដិ៍ ហាក់ធ្វើឲ្យបុរស​ជាច្រើន​ក្នក់ក្នាញ់​នឹង​សម្រស់​នាង​មិន​ស្ទើរ​នោះទេ​ ។ ​ ចង់ដឹង Miss Universe 2018 សម្រស់ស៊ិចស៊ី​ទាក់ទាញ​កម្រិតណា មើល​រូបថត​ខាងក្រោម ៖

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់