• 2019-01-26 03:30:00
  • ចម្រៀង

ស្រលាញ់ចម្រៀងថ្មី តែទម្រាំធ្វើបានមួយបទ ចាយអស់ពេលមិនចេះតិច

  • 2019-01-26 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

តារាចម្រៀងអាជីព បារាំង បានប្រឡូកក្នុងសិល្បៈចម្រៀងខ្មែរអស់ជាច្រើនឆ្នាំ បច្ចុប្បន្នអាយុ ៣៣ ឆ្នាំ ហើយ តែទើបបានបង្កើតបទចម្រៀងថ្មីរបស់ខ្លួនមួយបទនេះ ដែលមានចំណងជើងថា «អស់ពេលក្បែរ»។

តារាចម្រៀងរូបនេះបន្តថា រូបលោកមិនសូវមានឱកាស និងការរីកចម្រើនខ្លាំងដូចសិល្បករជំនាន់ក្រោយមួយចំនួនទេ ព្រោះថា រូបលោកត្រូវខិតខំរកការងារធ្វើ និងច្រៀនចម្រៀងតាមរៀមច្បង និងតារាចម្រៀងល្បីៗ ដើម្បីចិញ្ចឹមជីវិត និងផ្គត់ផ្គងគ្រួសារដែលកំពុងរស់នៅខេត្តព្រះហនុ។

លោក បារាំង បន្តថា រូបលោកស្រលាញ់ និងចង់បង្ហាញសមត្ថភាព ពិសេសចង់បង្កើតថ្មី តែការបង្កើតថ្មី​ត្រូវប្រើប្រាស់ធនធានជាច្រើន ហើយក៏ត្រូវការអ្នកផលិតដែលមានចំនេះដឹងក្នុងការបង្កើតសំឡេងតន្រ្តីថ្មី ដែលត្រូវការចំណាយច្រើនគួរសម ដែលរូបលោកផ្ទាល់មិនអាចស៊ូចំណាយតែឯង ហើយធ្វើវាដោយខ្លួនឯងបាន។

ចម្រៀង original song របស់លោកចំណងជើងថា «អស់ពេលក្បែរ» ជាឧទាហរណ៍មួយយ៉ាងជាក់ស្តែង ដោយរូបលោកចំណាយពេលវេលា និងយកទំនុកច្រៀង និងភ្លេងទៅកាន់ស្ទូឌីយូផលិតចម្រៀងជាច្រើនកន្លែង ដែលចំណាយសមល្មមនឹងការចំណាយរបស់លោក តែវាមិនអាចធ្វើឱ្យបទចម្រៀងថ្មីរបស់លោក​មានរស់និយមដូចអ្វីដែលតារាចម្រៀងម្នាក់នេះសង្ឃឹមឡើយ។

ហេតុផល ជាច្រើនដែលធ្វើឱ្យចម្រៀងមួយមានរស់និយម និងមានលក្ខណៈពីរោះជាប់ចិត្ត គឺការយកចិត្តទុកដាក់ ស្របនឹងពេលវេលាគ្រប់គ្រាន់ ហើយនិងសេរីភាពនៃការច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ។ នេះបើតាមការផ្តល់បទសម្ភាស៍ដោយលោក បារាំង អ្នកចម្រៀងឯករាជ្យ៕

អត្ថបទ៖ Sunny

មតិយោបល់