• 2019-01-26 07:55:00
  • ចម្រៀង

ភ្ញាក់ផ្អើល! សាច់រឿងពីបទចម្រៀង 24/7 ពី ថេណា

  • 2019-01-26 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 483

ចន្លោះមិនឃើញ

ចម្រៀងចេញថ្មីរបស់ ថេណា ដែលទើបតែបញ្ចេញ ចំណងជើង «24/7» មានន័យថា ២៤ម៉ោង ក្នុងមួយសប្តាស៍ តាមពិតជាចម្រៀងនិពន្ធដោយ លោក ស៊ុនលី ដែលជាបងប្រុសបង្កើតរបស់ ថេណា។

ចម្រៀង «24/7» បាននិពន្ធឡើងតាំងពី ៣ ឆ្នាំ មុន ទើបតែ ថេណា ធ្វើភ្លេងហើយ និងថតសំឡេងចម្រៀងតែម្តងសម្រាប់ជាចំណងដៃក្នុងខែ មករា ឆ្នាំ ២០១៩ នេះ។ ចម្រៀងមួយបទ ផងដែរ ជាបទដែល លោក ស៊ុនលី បងប្រុសថេណា ច្រៀងលេងបំពេរកូនស្រី ឱ្យបាត់យំ កាលពី ៣ ឆ្នាំមុន ក្នុងគ្រាដែលនាងតូច ក្មួយស្រីថេណា មានជំងឺគ្រុនក្តៅខ្លួន។ ក្រោយចាប់អារម្មណ៍ថាជាបទមានអត្ថន័យ លោក ស៊ុនលី ក៏សរសេរបទនេះទុកឱ្យថេណា ធ្វើជាបទចម្រៀងតែម្តង។

លោក ស៊ុនលី បងប្រុសរបស់ ថេណា

ថេណា ក៏បន្តទៀតថា «24/7» ជាចម្រៀងបែបខ្មែរ មានអត្ថន័យទន់ភ្លន់ សម្រាប់បំពេរមនុស្សជាទីស្រលាញ់របស់យើង ហើយមនុស្សដែលអ្នកស្រលាញ់ ជាមនុស្សដែលអ្នកចង់ថែរក្សា និងចង់ឱ្យគេទទួលបាននូវភាពកក់ក្តៅ៕

អត្ថបទ៖ Sunny

មតិយោបល់