• 2019-01-27 02:21:10
  • ព័ត៌មាន

ឃើញទឹកមុខ និង​រូបរាង​ប្រែប្រួល​របស់ HyunA ម្នាក់ៗនាំគ្នាព្រួយបារម្ភបំផុត

  • 2019-01-27 02:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចាកចេញ​ពី​ផលិតកម្ម CUBE តារាចម្រៀង​ HyunA បាន​ប្រើ​ជីវិត​រីករាយ​នឹង​ការងារ​ថ្មីៗជា​ច្រើន​ ប៉ុន្តែ​សង្កេត​ឃើញ​ថា​មួយ​រយៈ​ចុង​ក្រោយ​ រូបរាង​របស់​នាង​ហាក់​ដូចជា​ប្រែ​ប្រួល។

នៅ​ថ្ងៃ​ទី​ ២៥ ខែ​មករា​ វិបសាយ​ Sport Today បាន​បង្ហាញ​រូបភាព​ជា​ច្រើន​សន្លឹក​របស់​ HyunA ពេល​ចូល​រួម​កម្មវិធី​មួយ​នៅ​ 'D Project Space Guseulmoa Billiard Hall'។ មួយ​វិញ​ទៀត​ នៅពេល​នោះ​ តារា​ស្រី​រូបនេះ​ហាក់​ដូចជា​ខ្មាស​នឹង​កាមេរ៉ា​ និង​មិនព្រម​ធ្វើ​សញ្ញា "បេះដូង” ទៀត​ពេល​អ្នក​សារព័ត៌មាន​ស្នើ​សុំ​ឲ្យ​ធ្វើ។

ជាមួយ​គ្នា​នេះ​ បើ​មើល​ទៅ​ការ​តុបតែង​ខ្លួន និង​មុខ​របស់​នាង​ពិត​ជា​ប្លែក​ពី​មុន មានន័យ​ថា​ HyunA ស្គម​ច្រើន ហើយ​មិន​សូវ​ជា​មាន​អារម្មណ៍​ល្អ​ទេ។ ប្រការ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ការ​ព្រួយបារម្ភ​ពី​សុខភាព​របស់​នាង៕

ទស្សនា​រូបភាព​ដូច​ខាងក្រោម៖​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់