• 2019-01-27 03:25:10
  • ព័ត៌មាន

អ្នកណាមិនភ្ញាក់! ស្ងាត់ៗ ឃើញ Angelina នាំកូនៗអង្គុយលក់ចំណីតាមផ្លូវ

  • 2019-01-27 03:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿង​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​មហាជន​ទូទៅ​ ពេល​ឃើញ​រូបភាព​ដែល​តារា​សម្ដែង​ Sarah Ramos បង្ហោះ​កាលពី​ពេល​ថ្មីៗ ស្ដែងពីសកម្មភាព​របស់​កំពូល​តារា​ហូលីវូដ Angelina Jolie និង​កូនៗ​អង្គុយ​លក់​នំ។

Sarah Ramos តួ​ស្រី​ក្នុង​រឿង​ "Parenthood” បាន​បង្ហោះ​រូប​ភាព​មួយ​ចំនួន​ ពេល​នាង​ប្រទះ​ឃើញ​ Angelina Jolie និង​កូន​ ៣​នាក់​ អង្គុយ​លើ​ចិញ្ចើម​ផ្លូវ​នៅ​សួន​ច្បារ​ និង​មាន​តុ​មួយ​សុទ្ធ​តែ​អាហារ​សរីរាង្គ​សម្រាប់​សុនខ។ រូបថត​នេះ​ ថត​បាន​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំមុន ប៉ុន្តែ​ Sarah ទើប​តែ​ដាច់​ចិត្ត​បង្ហោះ​លើ​អ៊ីនធើណិត​ រហូត​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​បណ្ដាញ​សង្គម។

សម្រាប់​រូបភាព​នេះ​ទៀត​សោត​ Sarah បាន​បញ្ជាក់​ដែរ​ថា៖ "រូបភាព​នេះ​ថត​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន។ នៅពេល​នោះ​ ខ្ញុំ​នឹក​ឃើញ​ថា​ ត្រូវ​តែគោរព​ជីវិត​ឯកជន​ និង​គ្រួសារ​របស់​ Anglina ដូចនេះ​ទើប​ខ្ញុំ​សម្រេច​មិន​បង្ហោះ​ភ្លាមៗ។ មើល​តែ​ខោអាវ​ខ្ញុំ​ទៅ ដូចអ្នក​បាន​ឃើញ​ស្រាប់​ នៅពេល​ខ្ញុំ​ទៅ​សួន​ ខ្ញុំ​មិនរំពឹង​ថា​បាន​ជួប​ Angelina ទេ”។

យ៉ាងណាមិញ​ បើ​ងាក​ទៅ អ្នកម្ដាយ​កូន ៦វិញ​ មិនដែល​ប្រកាន់​ខ្លួន​ឡើយ​ ទោះ​បី​មាន​ឈ្មោះ​ជា​តារា​ល្បី​ ប៉ុន្តែ​ជា​រឿយៗ​ នាង​តែង​នាំ​កូនៗ ធ្វើ​រឿង​សាមញ្ញៗ និង​មាន​ប្រយោជន៍​សម្រាប់​សង្គម​ដូចពេល​នេះ​ជា​ដើម។ Angelina និង​កូន ៣​នាក់​បាន​ជ្រើស​ទីតាំង​កណ្ដាល​សួន​ច្បារ​ ដើម្បី​អង្គុយ​លក់​ចំណី​សត្វ។

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់