• 2019-01-28 02:05:00
  • ចម្រៀង

"Anxiety” បទថ្មីរបស់ Selena និងមិត្តរបស់នាង ច្រៀងរៀបរាប់ពីជំងឺបាក់ទឹកចិត្ត

  • 2019-01-28 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 133

ចន្លោះមិនឃើញ

តារា​ចម្រៀង Selena Gomez ទើប​តែ​ត្រឡប់​មក​លើ​បណ្ដាញ​សង្គម​របស់​នាង​ជា​ថ្មី ក្រោយ​បាត់​មុខ​អស់​រយៈពេល​ជាង ៤ ខែ ដោយ​សារ​សម្ងំ​លាក់​ខ្លួន​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​របស់​នាង។

ជាមួយ​គ្នា​នេះ​ដែរ ក្រោយ​ប្រកាស​ប្រាប់​លើ​បណ្ដាញ​សង្គម​របស់​នាង​ថា រូប​នាង​កំពុង​ធ្វើ​បទ​ចម្រៀង​ថ្មី​ជាមួយ​មិត្ត​របស់​នាង Julia Mchaels ហើយ​នៅ​ទី​បំផុត បទ​ចម្រៀង​នោះ​ត្រូវ​បាន​បញ្ចេញ​ជា​ផ្លូវការ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

“Anxiety” ជា​បទ​ចម្រៀង​ថ្មី​មួយ របស់​ Julia ច្រៀង​រួម​គ្នា​ជាមួយ Selena រៀបរាប់​ពី​ជំងឺ​ថប់​អារម្មណ៍ និង​ការ​បាក់​ទឹកចិត្ត​ដែល​មនុស្ស​ដទៃ​មិន​ធ្លាប់​បាន​ឆ្លង​កាត់ និង​យល់​ពី​វា៕

ទស្សនាវីដេអូខាងក្រោម៖​

ប្រភព៖ YouTube ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់