• 2019-01-28 07:15:00
  • ចម្រៀង

អូន ទើប​បញ្ចេញ​MV ថ្មី​បទ "គាំង​បេះ​ដូង (Heart Attack)" ក្បាច់​រាំ​ឡូយ​ខ្លាំង​មិន​ចាញ់​បរទេស

  • 2019-01-28 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ម៉ោង​មុន​នេះ​ ម្ចាស់​បទ​ "រៀប​ការ​នឹង​បង​បាន​ទេ" ទើប​តែ​បញ្ចេញ​វីដេអូ​ចម្រៀង​​បទ "គាំង​បេះ​ដូង​ (Heart Attack) ដក​ស្រង់​ចេញ​ពី​អាល់ប៊ុម​ថ្មី​ "សម្លឹង​រក​ស្នេហ៍" ពិត​ជា​មាន​ភាព​ឡូយ​ប្លែក​និង​ដាក់​បញ្ចូល​ក្បាច់​រាំ​ យ៉ាង​រស់​រវើក។

អូន
ឈុត​មួយ​ពី​ក្នុង​ MV បទ "គាំង​បេះដូង"

“គាំង​បេះដូង" គឺ​ជា​បទ​ទី​១​ដក​ស្រង់​ចេញ​ពី​អាល់ប៊ុម​ "សម្លឹង​រក​ស្នេហ៍" ដែល​ទើប​តែ​បញ្ចេញ​ចុង​ឆ្នាំ ២០១៨ កន្លង​ទៅ ហើយ​ក៏​ជា​វីដេអូ​ចម្រៀង​ដំបូង​ចេញ​ពី​អាល់ប៊ុម​ខ្នាត​តូច​នេះ​ផង​ដែរ​។ វីដេអូ​នេះ​ពិត​ជា​មាន​លក្ខណៈ​ប្លែក​ដោយ​សារ​តែ​ផលិតករ​និង​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ​សុទ្ធ​តែ​មាន​ទេព​កោសល្យ​ ជាក់​ស្ដែង​អ្នក​ដឹក​នាំ​​ថត​សម្រាប់​បទ​នេះ​គឺ​លោក Amit Dubey និង​មាន​អ្នក​ជំនាញ​ខាង​ក្បាច់​រាំ​ Alina Pavlenko ជាដើម​។ តារា​ដែល​បង្ហាញ​ខ្លួន​នៅ​ក្នុង​ MV នេះ​គឺ​មាន​លោក Andrew Mam និង​ Diana ជាមួយ​នឹង អូន ផ្ទាល់​តែ​ម្ដង។

គម្រប​អាល់ប៊ុម "សម្លឹង​រក​ស្នេហ៍"

បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​ចម្រៀង​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់