• 2019-01-28 08:55:00
  • ព័ត៌មាន

ខ្លោចចិត្ត គ្រួសារ ខេមរៈ ស្រីពៅ ទប់ទឹកភ្នែកលែងជាប់ ពេលបូជាសពថ្ងៃមិញ

  • 2019-01-28 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បូ​ជា​សព​របស់​កញ្ញា ខេមរៈ ស្រី​ពៅ ​បាន​ធ្វើ​ឡើង​នៅ​វត្ត​សំរោង​អណ្ដែត​ ដោយ​គ្រួសារ​រួម​ទាំង​មិត្តភ័ក្ដិ​សិល្បៈ​ និង​ Fan ​ជា​ច្រើន​បាន​ចូល​រួម​ ជា​ការ​លា​ដំណើរ​ចុង​ក្រោយ​របស់​អតីត​តារា​ចម្រៀង​កម្សត់​ម្នាក់​នេះ។

អ្នក​ចូល​រួម​ទាំង​អស់​ សុទ្ធ​តែ​មាន​អារម្មណ៍​ក្ដុកក្ដួល ទប់​ទឹក​ភ្នែក​មិន​ជាប់​ពេល​ឃើញ​ទិដ្ឋភាព​​សោក​សង្រេង​បែប​នេះ។ បើ​ទោះ​​ជា​ពិធី​បូ​ជា ប្រព្រឹត្ត​ឡើង​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​ ក្ដៅ​ខ្លាំង​យ៉ាង​ណា ក៏​មិត្តភ័ក្ដិ​សិល្បៈ ​រួម​ទាំង​អ្នក​គាំ​ទ្រ​​ទាំង​អស់ មិន​រួញ​រា នៅ​តែ​បន្ត​ដំណើរ​ចូល​រួម​រំលែក​ទុក្ខ និង​ជា​ការ​លា​ចុង​ក្រោយ​គ្មាន​ថ្ងៃ​ត្រ​លប់ ​របស់​ ម្ចាស់​បទ "ឃើញ​អូន​ល្អ​ ខ្លះ​ផង​"។

ទឹក​ភ្នែក​ទប់​លែង​ជាប់​ នៅ​ពេល​លោក​អាចារ្យ​បាន​ហៅ​សាច់​ញាតិ ​ឲ្យ​មក​មើល​មុខ​ កញ្ញា ​ខេមរៈ ស្រី​ពៅ​ ក្នុង​ក្តា​មឈូស​ជា​លើក​ចុង​ក្រោយ ធ្វើ​ឲ្យ​បង​ប្អូន​ ក្រុម​គ្រួសារ​របស់​អតីត​តារា​រូប​នេះ ​កាន់​តែ​ក្តុក​ក្តួល​លើស​ដើម។

អត្ថបទ៖ លឹម សុនា

មតិយោបល់