• 2019-01-28 09:25:00
  • ព័ត៌មាន

ស្ងាត់ៗ សុខ ស្រីល័ក្ខណ៍ ប្អូនតារាចម្រៀង សុខ សីឡាលីន ត្រៀមចូលរោងការ

  • 2019-01-28 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្អូន​ស្រី​តារា​ចម្រៀង ​សុខ សី​ឡា​លីន ​គឺ​កញ្ញា សុខ ស្រី​ល័ក្ខណ៍ ​បាន​សម្រេច​ចូល​រោង​ការ​ហើយ ដោយ​ពិធី​ពរ​ជ័យ​នេះ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ អង្គារ ​ទី ១២ ​ខែ​កុម្ភៈ ​ឆ្នាំ ២០១៩ នៅ​មជ្ឈមណ្ឌល​វិមាន​ពិភព​ថ្មី​សែន​សុខ ​អាគារ B​។ ​នេះ​បើ​តាម​ធៀប​ការ ដែល​បាន​អញ្ជើញ​ដល់​​តារា​សម្ដែង ​អែន ឌី។

​ក្នុង​ធៀប​នោះ​បាន​បញ្ជាក់​ថា កូន​កំលោះ​មាន​ឈ្មោះ​ថា អ៊ុក រួន ដែល​គេ​ស្គាល់​ថា​ជា​ប្អូន​ប្រុស​របស់​មេ​ក្រុម​តន្ត្រី ចចក​សមុទ្រ ​​គឺ​លោក អ៊ុក មិន​​ណា​រិទ្ធ។ ​ចំណង​ស្នេហា​របស់​កញ្ញា ​សុខ ស្រី​ល័ក្ខណ៍ ​និង​​​តន្រ្តី​ករ​ រូប​នេះ​ មាន​រយៈ ពេល​យូរ​គួរ​សម​ដែរ​ហើយ ​។ ​នេះ​ជា​ដំណឹង​ល្អ ​សម្រាប់​គូ​ស្នេហ៍​​ សម្រាប់​ដើម​ឆ្នាំ​២០១៩ ​ម្នាក់​ទៀត ​ដែល​បាន​ចូល​រោង​ជ័យ ក្រោយ​ពី​បង​ប្រុស​​របស់​កូន​កម្លោះ​ផ្ទាល់​ ទើប​បាន​រៀប​ការ​រួច​ថ្មី​ៗ ​កាល​ពី​ចុង​​ឆ្នាំ​២០១៨។​

អត្ថបទ៖ លឹម សុនា

មតិយោបល់