• 2019-01-29 02:42:48
  • ព័ត៌មាន

មោទនភាព​ហ្មង! តារា​ល្បីហុងកុង Nicholas Tse មក​កម្ពុជាស្ងាត់​ៗ ថត​ភាគថ្មីកម្មវិធីចុងភៅដ៏ល្បីរបស់ខ្លួន

  • 2019-01-29 02:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អំឡុង​ខែ ធ្នូ ឆ្នាំ​២០១៨ វត្តមាន​របស់​តារា​សម្ដែង​ប្រុស​ដ៏​ល្បី Nicholas Tse មក​កាន់​ព្រះ​រាជាណាចក្រ​កម្ពុជា​ស្ងាត់​ៗ បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

ភាព​ភ្ញាក់ផ្អើល​ទាំង​នោះ កើត​មាន​ឡើង​ ក្រោយ​រូបភាព​ប៉ុន្មាន​សន្លឹក​របស់​លោក​រួម​នឹង​តារា​ចម្រៀង G.E.M កំពុង​ដើរ​ទិញ​ទំនិញ​ក្នុង​ផ្សារ​មួយ​កន្លែង នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​បែក​ធ្លាយ និង​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ វត្តមាន​របស់​លោក​នៅ​កម្ពុជា​លើក​ដំបូង​នេះ អ្នក​គាំទ្រ​មិន​ច្បាស់​ទេ​ថា លោក​មក​ជា​លក្ខណៈ​ដើរ​កម្សាន្ត​ធម្មតា ឬ​មក​ថត​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី​របស់​លោក​នោះ​ទេ គ្រាន់​តែ​អ្នក​គាំទ្រ​ភាគ​ច្រើន ជឿជាក់​ថា ជា​ការ​ថត​កម្មវិធី​របស់​លោក​ច្រើន​ជាង។

ជា​ការ​ពិត​ណាស់ អ្វី​ដែល​អ្នក​គាំទ្រ​គិត​ស្មាន​ និង​ជឿជាក់​នោះ គឺ​មិន​ខុស​នោះ​ទេ។ តារា​សម្ដែង​ប្រុស​ដ៏​ល្បី​រូប​នេះ ពិតជា​មក​ថត​កម្មវិធី​របស់​លោក​ពិត​មែន។ វីដេអូ​ភាគ​ថ្មី​របស់​កម្មវិធី "Chef Nic” បាន​បញ្ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​មករា​ថ្មី​ៗ​កន្លង​ទៅ​នេះ។ តាម​រយៈ​វីដេអូ​នោះ​ដែរ បង្ហាញ​ពី​សកម្មភាព​ដំណើរ​កម្សាន្ត​ក្នុង​តំបន់​អង្គរ រួម​នឹង​ការ​ភ្លក់​ចំណី​អាហារ​របស់​ខ្មែរ​យើង​ជា​ច្រើន​មុខ ដែល​មើល​ទៅ​គួរ​ឲ្យ​ទាក់ទាញ​ជា​ខ្លាំង៕

ចង់​ដឹង​វីដេអូ​នោះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​​យ៉ាង​ណា​នោះ ទស្សនា​ខាង​ក្រោម​នេះ៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម