• 2019-01-29 02:40:00
  • ព័ត៌មាន

ធើ​អី​ហ្នុង!...មាន​គេ​ឃើញ​ម៉ៃ​ចូល​បន្ទប់​៣​ម៉ោង ក្រោយ​ថត​ឈុត​រំលោភ​ហើយ

  • 2019-01-29 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨​ល្ងាច​មិញ​នេះ ក្នុង​ឱកាស​ថ្ងៃ​​សម្ពោធ​ដាក់​បញ្ចាំង​រឿង​ "ម៉ាដាម​អាប" ​ ដែល​មាន​​តារា​ល្បីៗ​ក្នុង​ស្រុក​ជា​ច្រើន​ចូលរួម​សម្ដែង​ ស្រាប់​តែ​នាង​តុ​ជា​តារា​ម្នាក់​ក្នុង​រឿង​នេះ ប្រកាស​ក្ដែងៗ​តែ​ម្ដង​ថា​​ក្រោយ​ថត​ឈុត​រំលោភ​ហើយ​នាង​​សង្កេត​ឃើញ​ ឌីជេ ម៉ៃ​ ចូល​បន្ទប់​ទឹក​ដល់​ទៅ ២ ​៣​ម៉ោង។

ឌីជេ ម៉ៃ
នាងតុ

គ្រាន់​តែ​ដល់​ពេល​ខ្លួន​ត្រូវ​ឡើង​និយាយ​​នៅ​សន្និសីទកាសែត​ភ្លាម​ នាង​តុ​ ជា​តួ​សម្ដែង​មួយ​ក្នុង​រឿង​នេះ ស្រាប់​ព្រលះ​​ខ្លាំង​ៗ​តែ​ម្ដង​ជុំវិញ​ការ​ថត​ភាពយន្ត​នេះ​។ ចំណុច​សំខាន់​ដំបូង​ក្នុង​រឿង​នេះ​ គឺ​តារា​រូប​នេះ​តម្រូវ​ឲ្យ​សម្ដែង​ជា​តួ​ខ្មោច ​ដូច្នេះ​ត្រូវ​ការ​តុប​តែង​ដង្កូវ​នៅ​លើ​ខ្លួន​និង​លើ​មុខ​ទៀត​ផង ដោយ​ពេល​ខ្លះ​ស្ទើរ​តែ​ញ៉ាំ​ដង្កូវ​នោះ​ទៅ​ហើយ។ ប៉ុន្តែ​រឿង​រ៉ាវ​គួរ​ឲ្យ​អស់​សំណើច​មួយ​​​នោះ​គឺ នាង​និយាយ​បែប​កំប្លែង​ដាក់​ ដៃ​គូ​សម្ដែង ឌីជេ​ ម៉ៃ​ ដើរ​តួ​ជា​សេដ្ឋី​នៅ​ក្នុង​រឿង​នេះ។

“ធ្លាប់​តែ​លើក​មុន​ជំនាន់​លោក​ ទេព រិនដារ៉ូ ​រឿង​ខ្មែរ​មាន​តែ​ប្រុស​រំលោភ​ស្រី​ ឥឡូវ​លើក​នេះ​ដល់​វេន​ស្រី​រំលោភ​ប្រុស​ម្ដង។ ម្យ៉ាង​ ឌីជេ​ ម៉ៃ ស្អាត​ប៉ុណ្ណេះ​ដែរ​ចាំ​អង្កាល់ ហើយ​ឆ្ងល់​តែ​ត្រង់​គ្រាន់​តែ​ថត​ឈុត​រំលោភ​ចប់ មិន​ដឹង​គាត់​ហ្នឹង​ទៅ​ធ្វើ​ស្អី​នៅ​បន្ទប់​ទឹក​ជាង​២​ ៣​​ម៉ោង។" នាង​តុ​ និយាយ​បែប​កំប្លែង​ ធ្វើ​ឲ្យ​ទស្សនិកជន​នៅ​ទី​នោះ​ ឡើង​សើច​គឹល​គ្រប់​គ្នា។

គូស​បញ្ជាក់​ថា​ភាពយន្ត​ "ម៉ាដាម​អាប​" នេះ​ជា​ស្នា​ដៃ​ដឹក​នាំ​របស់​លោក ហួរ សុផល ហើយ​នាង​តុ​ក៏​បាន​រំឭក​ថា​នាង​និង​លោក​​ជា​ដៃ​គូ​ជិតស្និទ្ធ ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​តាំង​ពី​អំឡុង​ឆ្នាំ ២០០២​មក​ម្ល៉េះ។ ភាពយន្ត​នេះ​មាន​ការ​ចូល​រួម​សម្ដែង​ពី​ តារា​ល្បីៗ​ដូច​ជា កញ្ញា​ ញឹម​ ចាន់​ថន កញ្ញា ស៊ីស៊ី ឌីជេ ម៉ៃ និង​រំដួល​លិច​ទឹក​ និង​តារា​ល្បីៗ​ច្រើន​រូប​ទៀត ដែល​នឹង​ដាក់​បញ្ចាំង​ជា​ផ្លូវការ​ពី​ថ្ងៃ​ទី៣១​ មករា​ត​ទៅ​នៅ​តាម​បណ្ដា​រោង​ភាពយន្ត​នានា៕

ទិដ្ឋភាព​ខ្លះ​ៗ​ពី​ការ​កម្មវិធី​សម្ពោធ​ដាក់​បញ្ចាំង​រឿង "ម៉ាដាម​អាប"៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់