• 2019-01-29 04:00:00
  • ស្ទីលតារា

ចាយរាងស៊ិចស៊ីមិនធម្មតា នៅ គឹមមួយ មិនខ្វល់អ្នករិះគន់ ព្រោះស្រលាញ់អាជីពដើរម៉ូត

  • 2019-01-29 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា នៅ គឹមមួយ គឺជា​តារា​បង្ហាញ​ម៉ូដ​ដ៏​មាន​ប្រជាប្រិយ​ភាព​​មួយ​រូបនៅ​ប្រទេសខ្មែរ ​ដែល​បច្ចុប្បន្ន​ម៉ូដែលរូបនេះកំពុង​មមាញឹក​យ៉ាង​ខ្លាំង​នៅក្នុង​វិស័យ​ដើរ​ម៉ូដ​របស់​ខ្លួន​ ​។

កន្លងមក​កញ្ញា​ក៏​ធ្លាប់​បាន​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​ដើរ​ម៉ូដ​ធំៗ​ទាំង​ក្នុង​ ​និង​ក្រៅ​ស្រុក​ ​និង​រមែង​លេចមុខ​មាត់​នៅក្នុង​ការ​ថ​ត​ស្ព​ត​ពាណិជ្ជ​កម្ម​ផ្សេង​ៗ​ ពិសេស​ក្នុង​វិ​ស័យ​ហ្វេ​ហ្សិន​តែម្តង។ ពិសេសបើគិតលេងៗពិតជាក្មេងខ្ចីក្នុងអាជីពនេះ តែម៉ូដែលរូបនេះ ឆ្លងកាត់បទពិសោធក្នុងការចូលរួមប្រកួតច្រើន។

ដូចជាឆ្នាំ ២០១៦ ប្រលងកម្មវិធី face of Cambodia (final) 2017 ប្រលងកម្មវីធី​ Miss grand Cambodia ហើយកម្មវិធីចុងក្រោយចុងឆ្នាំ2017បានប្រលងកម្មវិធី Khmer super model ទទួលបានពាន best acting award ហើយបណ្តាឲ្យខ្លួនក្លាយជាតារាម៉ូដែលរហូតមកដល់សព្វថ្ងៃតែម្តង ហើយភាគច្រើនគឺធ្វើការងារជាមួយជនជាតិបរទេសច្រើន។​

ជាក់ស្តែង ម៉ូដែលចាយរាងរូបនេះ បានប្រាប់ Sabay ថា មួយ​រយៈ​ចុងក្រោយ​នេះ​ ​គឺ​សង្កេតឃើញ​ថា​វិស័យ​ដើរ​ម៉ូដ​នៅ​កម្ពុជា​ ​ហាក់​នៅមានកំរិត​គួរឲ្យ​កត់សម្គាល់​ ​ខ​ណៈឧស្សាហក​ម្ម​ហ្វេ​ហ្សិ​ននៅ​កម្ពុជា​ក៏​ទើបចាប់ផ្តើម​រីកមុខ​រីក​មាត់ ​រហូត​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​ជាតិ​ ​និង​អន្តរជាតិ​។​ ជា​ពិសេស​ ​ម៉ូដែល​ ឬ​ អាជីព​ដើរ​ម៉ូដ​ ​គឺជា​វិស័យ​មួយ​ដ៏​ស៊ីវិល័យ​ ​ដែល​ស្ថិតនៅ​ក្នុង​ក្តី​ប្រាថ្នា​របស់​យុវវ័យ​សម័យថ្មី​។

ស្ទើរតែ​គ្រប់រូប​ ​ដោយសារតែ​វិស័យ​នេះ​មិន​ត្រឹមតែ​ផ្តល់​ឱកាស​ដល់​យុវជន​ យុវនារី​បាន​បង្ហាញ​ពី​សម្រស់​ ​ក៏ដូចជា​ទេព​កោសល្យ​របស់​ខ្លួន​ប៉ុណ្ណោះទេ​ ​តែ​ថែ​មទាំង​មានឱកាស​បាន​បោះជំហាន​ទៅកាន់​ឆាក​អន្តរជាតិ​ ​បាន​ស្គាល់​មនុស្សជា​ច្រើន​នៅក្នុង​សង្គម​ ​និង​អាច​រក​ប្រាក់ចំណូល​បាន​គួរសម​ផង​ដែរ​​​ ។ សព្វថ្ងៃនេះ កញ្ញាជាម៉ូដែលឯករាជ្យ ពុំមាននៅក្រោម Aency ណាមួយទេ​ ។

ម៉ូដែលស្រស់សោភា បានបន្ថែមទៀតថា ផ្អែកលើ​បទពិសោធន៍​ប្រលូក​ក្នុង​វិស័យ​ដើរ​ម៉ូដ​ប្រមាណ ​៣ឆ្នាំ​ជាង បាន​លើកឡើង​ថា​ ​ចំណង់​ចំណូលចិត្ត​ ​និង​ឆន្ទៈ​ ​គឺជា​ចំណុច​សំខាន់​ចម្បង​ក្នុង​ការសម្រេច​ចិត្ត​បោះជំហាន​ចូល​មក​ក្នុង​វិស័យ​ដើរ​ម៉ូដ​នេះ ។

ការស្រលាញ់ហើយឆ្លងកាត់ការ​ពុះពារ​រហូត​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ ​ដូចជា​អាជីព​ដើរ​ម៉ូដ​នេះឯង​ ​ថ្វី​ដ្បិត​គ្រាន់តែ​ជា​ការ​ដើរ​បង្ហាញ​រាង​នៅ​លើ​ឆាក​ ​ប៉ុន្តែ​ក្នុង​នោះ​ទាមទារ​ការ​ពុះពារ​ច្រើន​ដំណាក់កាល​ ទម្រាំ​អាច​បង្ហាញខ្លួន​នៅ​លើ​ឆាក​ប្រកបដោយ​ភាព​ជឿជាក់​ ​និង​ជំនាញ​ច្បាស់លាស់​។​

​យ៉ាងណាមិញ​ ​ការ​ចាប់​យក​ជំនាញ​មួយ​ច្បាស់លាស់​រមែង​ត្រូវ​មានការ​ហ្វឹកហាត់​រៀនសូត្រ ​ត្រឹមត្រូវ​ពី​គ្រូ​ជំនាញ​ពីខាងក្រុមហ៊ុន BKA ផងដែរ ដើម្បី​ទទួល​បាន​នូវ​ជំនាញ​ពិតប្រាកដ​យក​ទៅ​បម្រើ​លើ​វិស័យ​របស់​ខ្លួន​ប្រកបដោយ​ភាព​ជោគជ័យ​​ ។ ដូចជាការ​ដើរ​បង្ហាញ​ម៉ូដ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ ​ការ​កែ​ដំណើរ​ ​ការរៀបចំ​ឥរិយាបថ​ ​សុជីវធម៌​ការងារ​ ​ការ​ទំនាក់ទំនង​ ​និង​ការ​កែប្រែ​នូវ​ចំណុច​ខ្វះខាត​ ​រួម​ទាំង​ការ​ថែរក្សា​សម្រស់​ ​និង​សុខភាព​ផង​ដែរ​ ​ដែល​ទាំងនេះ​សុទ្ធសឹង​ជា​គ្រឹះ​សំខាន់​ក្នុង​ការ​បោះជំហាន​ចូល​ប្រឡូក​វិស័យ​នៃ​ពិ​ភព​ហ្វេ​ហ្សិ​ននេះ​។ កាន់តែ​ខានមិនបាន​ទៀត​នោះ​ ​ធ្វើជា​ម៉ូដែល​គឺ​ត្រូវ​បោះបង់​ភាព​ខ្មាសអៀន​ចោល​ឲ្យអស់​ ​ដោយ​ប្រមូល​មកវិញ​នូវ​ទំនុកចិត្ត​លើ​ខ្លួនឯង​ដើម្បី​ធ្វើឲ្យ​ការ​បោះជំហាន​នៅ​លើ​ឆាក​ប្រកបដោយ​ទំនុកចិត្ត​ ​និង​ពោរពេញ​ដោយ​ថាមពល ​ព្រោះគ្រប់រូបភាពស៊ិចស៊ីទាំងអស់សុទ្ធសឹងតែពាក់ព័ន្ធនឹង វិសយ័ Fashion និង Art ៕

ចង់ដឹងស្រស់ស្អាត និងស៊ិចស៊ីយ៉ាងណា ទស្សនារូបភាពច្រើនសន្លឹកខាងក្រោម៖

ផ្តល់សិទ្ធរូបភាពដោយ៖ កញ្ញា នៅ គឹមមួយ (ម៉ូដែល)

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់